adverise with khmeread 998c5055 9bd5 496d 8e88 7bc2aa0ac118

ចងក​សម្លាប់ខ្លួន​ទុក​លិខិត​បណ្តាំ​ខ្លី​"​ជូន​ដល់​ប្រពន្ធ​សំលាញ់​បងខុស​ហើយ​"...

   ភ្នំពេញ ៖ បរុស​ម្នាក់​បានសម្រេច​ចិត្ត​ធ្វើអត្តឃាត​ដោយ​ចងក​សម្លាប់ខ្លួន​នៅក្នុង​បន្ទប់​ផ្ទះជួល​មួយ​ស្ថិតនៅ​តាមផ្លូវ​លេខ​១៥៤​សង្កាត់​ផ្សារកណ្តាល ២ ខណ្ឌដូនពេញ ហើយ​ត្រូវបាន​គេ​ប្រទះឃើញ​កាលពី​វេលា​ម៉ោង​២​កន្លះ​រសៀល​ថ្ងៃទី​១៤​មីនាឆ្នាំ​២០១៦​។​

   ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា បុរស​ធ្វើអត្តឃាត​ឈ្មោះ​ហេង ហួយ​សាន​អាយុ​២៥​ឆ្នាំ​មា​ស្រុកកំណើត​នៅ​ក្រុង​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ មាន​ទីលំនៅ​អចិន្ត្រៃយ៍​ភូមិ​ក្រសាំង ឃុំ​ចំ​បីុស្រុក​អង្គរជ័យ ខេត្តកំពត​។​

   ប៉ូលិស​បន្តថា​បុរស​ខាងលើនេះ​បាន​ចងក​នឹង​ខ្សែ​ទៅនឹង​ចម្រឹង​ដែក​ក្នុង​បន្ទប់ទឹក​ហើយ​មាន​លិខិត​បណ្តាំ​ខ្លី​មួយ​សន្លឹក​សៀត​នៅ​នឹង​ខោខ្លី​មាន​ខ្លឹមសារ​ថា​"​ជូន​ដល់​ប្រពន្ធ​សំលាញ់ បងខុស​ហើយ​"​។ មានន័យថា បុរស​នេះ​មាន​វិបត្តិ​ក្នុង​គ្រួសារ​។​

   សព​ត្រូវបាន​ប៉ូលិស​ទំនាក់ទំនង​ដល់​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​នៅ​ស្រុកកំណើត​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់