សមាគម២គាំទ្រឱ្យមានការបណ្ដុះបណ្តាលយុវជនលើ អាជីវកម្មទីផ្សារនិងរកការងារឱ្យធ្វើ

ភ្នំពេញ ៖ ក្រុមសមាគមសហព័ន្ធវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រកម្ពុជា និងសមាគមអ្នកទីផ្សារបណ្តាញកម្ពុជា ដែលមានលោកបណ្ឌិត ឡី សុភាព ជាប្រធាន បានបង្ហាញការគាំដល់ក្រុមហ៊ុនមួយចំនួនដែលចូលរួមបណ្ដុះបណ្ដាលយុវជនឲ្យចេះធ្វើអាជីវកម្មទីផ្សារបណ្តាញ និងជួយរកការងារឱ្យធ្វើ។ 

ការលើកឡើងបែបនេះធ្វើឡើងដោយលោកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវេជ្ជសាស្ត្រឱសថសាស្ត្រ និងទន្តសាស្ត្រកម្ពុជា និងសមាគមអ្នកទីផ្សារបណ្តាញកម្ពុជាក្នុងសិក្ខាសាលាវគ្គជំនាញ«បុគ្គលម្នាក់ជំនាញមួយ»និង«អាជីវកម្មមួយស្តង់ដាមួយ» កាលពីពេលថ្មីៗដែលមានយុវជនចូលរួមប្រមាណ៥០០នាក់។

​ជាមួយគ្នានេះដែរ លោកបណ្ឌិតឡី សុភាព ក៏បានកោតសរសើរចំពោះលោក លី ស៊ីនន្ទ អគ្គនាយកក្រុមហ៊ុន និងថ្នាក់ដឹកនាំក្រុមហ៊ុន NSZ World ដែលបាន និងកំពុងចូលរួមបណ្ដុះបណ្ដាលយុវជនឲ្យចេះធ្វើអាជីវកម្មទីផ្សារបណ្តាញ និងជួយរកការងារធ្វើជូនសិក្ខាកាមដែលបញ្ចប់ការសិក្សារួច ស្របតាមទស្សនទាន «បុគ្គលម្នាក់ ជំនាញមួយ» និង«អាជីវកម្មមួយស្តង់ដាមួយ»។ 

លោកបន្តថា ក្រុមហ៊ុនមួយនេះបានជួយបណ្ដុះបណ្ដាលយុវជនឲ្យចេះធ្វើអាជីវកម្មទីផ្សារបណ្តាញ ដើម្បីឲ្យយុវជនមានការងារ និងមុខរបរផងដែរ ។
ទន្ទឺមនឹងគ្នានេះលោកបណ្ឌិត ឡី សុភាព ក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដោយផ្តល់សុខសន្តិភាព និងការអភិវឌ្ឍ ដែលយើងអាចទទួលបានការសិក្សា ការងារ និងមុខរបរ ហើយសូមសំណូមពរ ដល់ក្រុមហ៊ុនទាំងអស់ត្រូវគោរពច្បាប់ព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាល និងគ្រប់ស្ថាប័នដែលពាក់ព័ន្ធឱ្យបានល្អ។

គូរបញ្ជាក់ថាក្រុមហ៊ុន NSZ World ជាក្រុមហ៊ុនស្របច្បាប់មួយដែលមានការនាំចូល និងចែកចាយ ផលិតផលថែទាំសុខភាព និងសម្ផសជាប្រភេទគ្រីមលាប និងជាក្រុមហ៊ុនមួយដែល ជួយបណ្ដុះបណ្ដាលយុវជនឲ្យចេះធ្វើអាជីវកម្មទីផ្សារបណ្តាញ ដើម្បីឲ្យយុវជនមានការងារ និងមុខរបរ៕

adverise with khmeread
PR
tiger
Loading ad ...