អ្នកដឹកនាំរឿងហូលីវូដលោក Oliver Stone សុំលោកពូទីនធ្វើជាឪពុកធម៌កូនស្រីអាយុ២២ឆ្នាំរបស់គាត់ លោកពូទីនទទួលយកដៃពីរ

អ្នកដឹកនាំរឿងហូលីវូដនិងជាម្ចាស់ជ័យលាភីពានរង្វាន់អូស្ការលោក Oliver Stone បានសុំឱ្យលោកវ៉្លាឌីមៀរ ពូទីន ធ្វើជាឪពុកធម៌កូនស្រីអាយុ២២ឆ្នាំរបស់គាត់ អំឡុងកិច្ចសម្ភាសន៍ដ៏ប្លែកមួយ ដែលក្នុងនោះប្រធានាធិបតីរុស្ស៊ីសារភាពថា គាត់មិនអាចបដិសេធសំណើអ៊ីចឹងៗបានទេ។ នេះបើតាមកាសែត Daily Mail សរសេរកាលពីថ្ងៃអាទិត្យទី២១កក្កដា។ 

អ្នកដឹកនាំរឿង Platoon រូបនេះបាននិយាយទៅកាន់លោកពូទីនកាលទី១៩ មិថុនាកន្លងទៅ ដើម្បីពិភាក្សាអំពីភាពយន្តថ្មីមួយរបស់គាត់និយាយអំពីប្រទេសអ៊ុយក្រែន។ ក្នុងសម្រង់សន្ទនារបស់អ្នកទាំងពីរ ដែលបញ្ចេញដោយវិមានក្រឹមឡាំងកាលពីថ្ងៃសុក្រ ទី១៩ កក្កដា ឆ្នាំ២០១៩ លោក Stone អាយុ ៧២ ឆ្នាំ បានស៊ើបសួរលោកពូទីនអំពីតួនាទីគាត់ជាឪពុកធម៌របស់កូនៗលោក Viktor Medvedchuk (អ្នកនយោបាយអ៊ុយក្រែន ដែលស្និទ្ធនឹងលោកពូទីន)។ 

លោកពូទីនអាយុ៦៦ឆ្នាំបាននិយាយថា "គាត់ (Medvedchuk) ធ្លាប់ជានាយអគ្គសេនាធិការរបស់ប្រធានាធិបតីអ៊ុយក្រែន Kuchma ហើយនៅគ្រាកាន់តំណែងរបស់គាត់ គាត់បានសុំឱ្យខ្ញុំទទួលយកកូនស្រីរបស់គាត់ធ្វើជាកូនធម៌។ យោងតាមប្រពៃណីសាសនា Orthodox របស់រុស្ស៊ី អ្នកមិនអាចបដិសេធសំណើបែបនេះបានទេ"។ 

លោក Stone ឮដូច្នេះ ក៏កាត់សម្តី ហើយតបទៅលោកពូទីនថា "អូចឹង លោកមិនប្រកែកសំណើចឹងទេ មែនទេ? ចឹងខ្ញុំសុំលោកធ្វើជាឪពុកធម៌កូនស្រីរបស់ខ្ញុំផង"។ ហើយលោកពូទីនក៏ទទួលយកសំណើរបស់លោក Stone ដោយមិនស្ទាក់ស្ទើរចិត្តនោះទេ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab