ចម្ងល់តាំងពី ៧៥ ឆ្នាំមុនត្រូវបានដោះស្រាយ បន្ទាប់ពីនាវាចម្បាំងចុងក្រោយរបស់អាមេរិកនៅក្នុងសង្គ្រាមលោកលើកទីពីរ ត្រូវបានរកឃើញនៅបាតសមុទ្រ

ក្រុមអ្នកមុជទឹកឯកជនមួយ បានរកឃើញនាវាចម្បាំងចុងក្រោយបំផុតរបស់អាមេរិកលិចបាត់នៅជិតឆ្នេរខាងកើតសហរដ្ឋអាមេរិក នៅក្នុងសង្គ្រាមលោកលើកទីពីរ ដែលទីបំផុតអាចដោះស្រាយករណីដ៏រសើបរបស់កងទ័ពជើងតាំងពី ៧៥ ឆ្នាំមុន។

ការលិចបាត់ស្រមោលនៃនាវា USS Eagle PE-56 នេះ ដំបូងត្រូវបានគេចាត់ទុកថាជាឧបទ្ទវហេតុមួយ រហូតដល់ភស្តុតាងថ្មីបានបង្កើតឡើងថា វាត្រូវបានវាយប្រហារដោយនាវាមុជទឹកអាល្លឺម៉ង់។

ទីតាំងរបស់វានៅតែជាអាថ៌កំបាំងរហូតដល់ខែមិថុនាឆ្នាំ២០១៨ នៅពេលកប៉ាល់នោះត្រូវបានគេរកឃើញចម្ងាយ ៨គីឡូម៉ែត្រពីឆ្នេរសមុទ្ររដ្ឋ Maine។ ប៉ុន្តែលទ្ធផលសិក្សាលើភស្តុតាងនៃការលិចនាវានេះទើបត្រូវបានទម្លាយកាលពីថ្ងៃទី ២២ កក្កដា ឆ្នាំ២០១៩ ដែលតាមពិតគឺវាលិចដោយសារនាវាមុជទឹកមួយរបស់អាល្លឺម៉ង់។ 

នាវា Eagle PE-56 បានលិចនៅជម្រៅ ៩១ម៉ែត្រនៅសមុទ្រអាត្លង់ទិក៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab