Justin Bieber ប្រាប់លោកត្រាំឱ្យដោះលែង "ក្មេងៗអន្តោប្រវេសន៍ចេញពីទ្រុងសិន" ក្រោយពីប្រធានាធិបតីអាមេរិកស្រែកដាក់ស៊ុយអែតឱ្យដោះលែងពលរដ្ឋខ្លួនម្នាក់

Justin Bieber បានទាមទារឱ្យលោក ដូណាល់ ត្រាំ ដោះលែងកុមារចំណាកស្រុកជាប់ឃុំខ្លួនឱ្យមានសេរីភាព នៅក្នុងការឆ្លើយតបមួយទៅកាន់ការប្រកាសរបស់ប្រធានាធិបតីអាមេរិករូបនេះថា គាត់នឹងធ្វើគ្រប់យ៉ាងដើម្បីឱ្យតារាចម្រៀងរ៉ែបអាមេរិកឈ្មោះ A$AP Rocky មានសេរីភាពពីគុកក្នុងប្រទេសស៊ុយអែត។

ប្រធានាធិបតីអាមេរិករូបនេះបាននិយាយថា គាត់នឹងព្យាយាមដើម្បីដោះលែងតារាចម្រៀងស្បែកខ្មៅ A$AP Rocky ចេញពីមន្ទីរឃុំឃាំងក្នុងទីក្រុង Stockholm ដោយបង្ហោះសារនៅលើ Twitter ថា "គ្រាន់តែបាននិយាយទៅកាន់ Kanye West អំពីមិត្តរបស់គាត់ A$AP Rocky ត្រូវជាប់ឃុំឃាំង។ ខ្ញុំនឹងហៅនាយករដ្ឋមន្ត្រីដ៏មានទេពកោសល្យបំផុតនៃប្រទេសស៊ុយអ៊ែតដើម្បីមើលពីអ្វីដែលយើងអាចធ្វើបានដើម្បីជួយ A$AP Rocky"។

គាត់បានបន្ថែមថា "មនុស្សច្រើនណាស់នឹងចង់ឃើញការដោះស្រាយដ៏ឆាប់រហ័សនេះ"។

ខណៈពេលដែលតារាចម្រៀងកាណាដា Bieber បានទទួលស្គាល់ថាគាត់ក៏ចង់ឃើញតារាចម្រៀងរូបនេះត្រូវបានរំដោះលែងពីគុក គាត់បានសួរថាហេតុអ្វីបានជាលោកត្រាំ មិនអាចប្រើអំណាចរបស់គាត់ដើម្បីជួយអ្នកដទៃដែលត្រូវការជំនួយដែរនោះ។

យោងតាមស្ថានភាពកំពុងបន្តនៅលើព្រំដែនភាគខាងត្បូងនៃសហរដ្ឋអាមេរិក Bieber បានសរសេរថា "ខ្ញុំគោរពសរសើអ្នកដែលព្យាយាមជួយគាត់។ ប៉ុន្តែខណៈដែលអ្នកស្ថិតនៅឯ @realDonaldTrump (ត្រាំមានអំណាចជាក់ស្តែង) តើអ្នកអាចអនុញ្ញាតឱ្យក្មេងទាំងនោះចេញពីទ្រុងផងដែរបានអត់?"។

គោលនយោបាយឃុំខ្លួនកុមាររបស់ត្រាំ បានបណ្តាលឱ្យមានការបំបែកបំបាក់គ្រួសារ ការកែច្បាប់សុំសិទ្ធិជ្រកកោនឡើងវិញ ដែលរឹតធ្វើឱ្យមានការលំបាកសម្រាប់ជនអន្តោប្រវេសន៍ចូលទៅក្នុងសហរដ្ឋអាមេរិក និងការឃុំឃាំងអនីតិជននៅក្នុងស្ថានភាពដែលគួរឱ្យសោកសៅបំផុត ដែលអង្គការសហប្រជាជាតិបានរិះគន់ថាជារឿងដ៏ "គួរឱ្យភ័យខ្លាច"៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab