ច្បាស់ហើយ, បុរសជនជាតិអូស្ត្រាលីស្លាប់ដោយសារប្រេីថ្នាំញៀន

ភ្នំពេញ​ ៖​ មានករណីជនជាតិអូស្ត្រាលីម្នាក់ស្លាប់នៅចំណុចផ្ទះជួល៣៥ ជាន់ទី១ ផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ​ បង្កការភ្ញាក់ផ្អេីល​ នៅថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៧និង២០នាទីក្រោយពីការពិនិត្យសព​ ជនបរទេសរូបនេះស្លាប់ដោយសារប្រេីថ្នាំញៀន​ ។ 

ប៉ូលិសមូលដ្ឋានបានឱ្យដឹងថា សពឈ្មោះJENSEN ALAN  ROLF​ ២សញ្ជាតិគឺ ជនជាតិអូស្ត្រាលី(Australia ) ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរទេសចរណ៍កាន់លិខិតឆ្លងដែនលេខPA4910219​ និងជាសញ្ជាតិញូហ្សេឡេន​ មានលិខិតឆ្លងដែនសញ្ជាតិញូហ្សេឡេន
លេខKL420508​ ។ 

ក្រោយពីសភាពការណ៍កើតឡើងកម្លាំងប៉ូលិសជំនាញខណ្ឌ និងប៉ុស្តិ៍បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញា ប៉ូលិសការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់  និងលោកគ្រូពេទ្យកោសល្យវិច័យរាជធានីដើម្បីបង្កើត គណៈកម្មការពិនិត្យសពរកមូលហេតុស្លាប់ពិតប្រាកដ។ 

បន្ទាប់ពីបានធ្វេីកោសល្យពិច័យរួច ជាលទ្ធផលតាមការពិនិត្យរបស់លោកឧកញ៉ាវេជ្ជបណ្ឌិតនង សុវណ្ណរ័ត្ននិងប៉ូលិសការិយាល័យជំនាញបច្ចេកទេសបានបញ្ជាក់ថា សពស្លាប់ដោយសារគាំងបេះដូង អាចបណ្ដាលមកពីប្រើប្រាស់សារធាតុញៀនមេតំហ្វេតាមីន។

ចំណែកសម្ភារៈសពរួមមាន លិខិតឆ្លងដែនចំនួន០១ក្បាល លិខិតឆ្លងដែនសញ្ជាតិញូហ្សេឡេន
លេខKL420508ទូរស័ព្ទOppo ចំនួន០១គ្រឿង,កាតធនាគារ(ATM)ចំនួន០២សន្លឹក, លុយម៉ាឡេសុីចំនួន៤៩រីងហ្គីត, លុយខ្មែរចំនួន១២០០០រៀល ,លុយដុល្លារចំនួន១ដុល្លារ,វ៉ាលីដាក់ខោអាវចំនួន០២(តូចមួយ, ធំមួយ)និងខោអាវមួយចំនួនបានប្រគល់ឱ្យប៉ូលិស ការិយាល័យស៊េីបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍រាជធានីភ្នំពេញ ដើម្បីរក្សាទុក។

ក្រោយពីពិនិត្យសពរួចខាងជំនាញបច្ចេកទេសបានដឹកសាកសពទៅពេទ្យមិត្តភាពខ្មែរសូវៀត(ហៅពេទ្យរុស្ស៊ី) សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕

adverise with khmeread
tiger
Loading ad ...