ឆេះរថយន្តធុនយក្សដឹកជីម៉ាក «អរគុណបាទ» បង្កប់ទំនិញគេចពន្ធនៅសង្កាត់និរោធទាំងព្រលឹម

ភ្នំពេញ​ ៖​  មានករណីរថយន្តឆេះរថយន្តធុនយក្សដឹកជី «អរគុណបាទ»បង្កប់ទំនិញគេចពន្ធ​ខាងក្រោម​ កេីតឡេីងនៅតាមបណ្តោយផ្លូវលេខ៦៥៦នៅ(ជិតបុរីហាយធិច២)ក្រុមទី៤ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅវេលាម៉ោង ៤ទៀបភ្លឺ នៅថ្ងៃចន្ទ ថ្ងៃទី២២កក្កដាឆ្នាំ២០១៩​ ហេីយសមត្ថកិច្ចបាញ់ទឹកពន្លត់ដល់ម៉ោង៧និង៥០នាទីទេីបរលត់ទាំងស្រុង​ ។ 

បើកតាមសម្តីតៃកុងឡានបានប្រាប់ថា​ ក្នុងហេតុការណ៍អគ្គិភ័យនេះ​ ពុំមានប្រភពច្បាស់ការណ៍ណាមួយថា បណ្ដាលមកពីអ្វីនោះទេ ដោយគ្រាន់តែដឹងថា ដំបូងរូបគាត់ដេកក្នុងកាប៊ីនរថយន្ត ក៏ស្រាប់តែមានផ្សែងឈ្ងៀម ហើយរកមើលឃើញភ្លើងឆេះទំនិញពីខាងលើរថយន្តតែម្ដង ទើបប្រាប់ប្រជាពលរដ្ឋដែលនៅក្បែរនោះឲ្យរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកជួយអន្តរាគមន៍ និងចេញរថយន្តពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់ ។

រថយន្តធុនយក្សខាងលើនេះ គឺម៉ាកហ៊ីយិនដាយ  ពណ៌បៃតង  ពាក់ស្លាកលេខ ភ្នំពេញ 3D.6074បានចតឈ្ងៀម និងមានផ្ទុកទំនិញចម្រុះយ៉ាងច្រើនមានជី​ អរគុណបាទ​ តែនៅខាងក្រោមសុទ្ធតែធុងហ្គាស់ធំៗ​ ។ សំណាងល្អដែលរថយន្តពន្លត់អគ្គិភ័យជួយពន្លត់ទាន់ពេល​ បេីផ្ទុះធុងហ្គាស់វិញ​ អាចនឹងមានអាសន្នធំមិនខាន​ ។ ក្រៅពីឆេះរថយន្ត​ ម្ចាស់ទំនិញអាចនឹងជាប់បទល្មេីសសេដ្ឋកិច្ចមួយទៀត​ ។ 

ករណីឆេះនេះតាំងពីម៉ោង៥ រហូតដល់៧និង៥០នាទីទើបរលត់ទៅវិញនៅថ្ងៃខែឆ្នាំដដែល។ ការប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន២៧គ្រឿងហេីយអីវ៉ាន់ក្នុងរថយន្តឆេះស្ទើរតែទាំងស្រុងបើគិតជាលុយអស់រាប់មុឺនដុល្លា៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab