ម៉ូតូកង់បីឥណ្ឌាបេីកវ៉ាជែងរថយន្តមិនផុត បុកជាមួយរថយន្តមកពីទិសផ្ទុយគ្នា ស្លាប់២នាក់និងរបួសធ្ងន់ស្រាលបីនាក់នៅសង្កាត់ចាក់អង្រែលេី

ភ្នំពេញ ៖ ពីរនាក់ប្តីប្រពន្ធបានបាត់បង់ជីវិត និងមនុស្ស៣នាក់ទៀត រងរបួសធ្ងន់ស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ ចរាចរណ៍រវាងរថយន្តបុកជាមួយកង់បីឥណ្ឌា កាលពីវេលាម៉ោង ៩និង៤៥នាទីយប់ ថ្ងៃ អាទិត្យ ទី ២១ ខែកក្កដា ឆ្នាំ ២០១៩ នៅចំណុចមុខសាលាបង្រៀនបើកបរយានយន្ត ២ធ្នូ តាមបណ្ដោយផ្លូវ ៣៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចនិយាយថា​ អ្នកដែលស្លាប់ឈ្មោះ ញ៉ួន គិន​ ភេទប្រុស អាយុ៦៦ឆ្នាំ  មុខរបរនៅផ្ទះ​និងប្រពន្ធឈ្មោះ លាង ហាក់​ អាយុ៦៨ឆ្នាំ​ មុខរបរនៅផ្ទះ ស្នាក់នៅភូមិត្នោតជ្រុំ​ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ និងរងរបួស៣នាក់ ទី១- ឈ្មោះ កា នេន ភេទស្រី  អាយុ២ឆ្នាំ រងរបួសស្រាល ទី២- ឈ្មោះ នេង រិន ភេទស្រី  អាយុ៣២ឆ្នាំ រងរបួសធ្ងន់ និងទី៣- អ្នកបើកបរកង់បី មិនបានស្គាល់អត្តសញ្ញាណ រងរបួសធ្ងន់ ។ 

ប្រភពពីអ្នករងរបួសស្រាលឱ្យដឹងថា មុនពេលកេីតហេតុក្រុមគ្រួសាររបស់គាត់ ចេញពីកម្មវិធីបងប្អូននៅបឹងត្របែក ដោយហៅម៉ូតូកង់បីឈ្នួលជិះ មកតាមបណ្តោយផ្លូវ៣៧១ ពីកើតទៅលិច ។ លុះមកដល់ចំណុចកើតហេតុ បានវ៉ាជែងរថយន្តមួយគ្រឿងតែវ៉ាមិនផុត ក៏ជ្រុលទៅបុកជាមួយរថយន្តមួយគ្រឿងទៀត ម៉ាកហាយឡែនឌ័រ ដែលមកពីទិសផ្ទុយគ្នាពេញទំហឹងបណ្តាលឱ្យមានបញ្ហាបែបនេះតែម្ដង ។ 

ក្រោយកេីតហេតុ សមត្ថកិច្ចវាស់វែងយកយានយន្តទាំង២ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក រាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់៕

 

adverise with khmeread
tiger
Loading ad ...