បុរសចម្លែក ឱ្យតែដេកលក់ភ្លាម មមើលដើរគូររូបខ្លាំងជាងកំពូលវិចិត្រករល្បីលើលោក តែពេលភ្ញាក់ឡើងខ្លួនឯងមិនចេះគូរអ្វីសូម្បីតែបន្តិច

Lee Hadwin គ្មានជំនាញគូររូបភាពសូម្បីតែបន្តិច។ ទាល់តែគាត់គេងលក់ទើបចេះជំនាញនេះ។

នៅពេលដែលគាត់គេងលក់ម្ដងៗ គាត់បានដាក់ឈ្មោះខ្លួនឯងថា "វិចិត្រករមមើលមមាយ" ដោយបង្កើតរូបភាពបញ្ឈល្បីៗ រូបភាពស្រាតបែបបុរាណ និងអរូបិយជាច្រើន ដែលគាត់លក់វាក្នុងតម្លៃរាប់ពាន់ដុល្លារ។

Hadwin វ័យ ៤៤ ឆ្នាំ ដែលទទួលបានពិន្ទុអន់បំផុតក្នុងថ្នាក់គំនូរនៅប្រទេសវែល បាននិយាយថា "ខ្ញុំអត់ចេះគូរអ្វីទាំងអស់ នៅពេលខ្ញុំភ្ញាក់ឡើង"។

ប៉ុន្ដែនៅពេលគាត់គេងលក់ គាត់អាចគូររូបភាពអ្វីក៏ចេញដែរ។ ហើយគាត់មិនចងចាំថាធ្វើអ្វីនោះឡើយ។

គាត់ចាប់ផ្ដើមមានអាការៈបែបនេះ ៤ ឆ្នាំហើយ នៅពេលគាត់ចាប់ផ្ដើមដេកមមើល គូរវៀសពេញជញ្ជាំង និងក្ដារ។ ឪពុកម្ដាយរបស់គាត់ បានយកគាត់ទៅវេជ្ជបណ្ឌិត បន្ទាប់ពីអត្តចរិតមិនធម្មតារបស់គាត់ ប៉ុន្ដែពួកគេត្រូវបានពេទ្យប្រាប់ថា គាត់គ្រាន់តែដេកមមើលជាមួយនឹងជំនាញគូរប៉ុណ្ណោះ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...