បេីកម៉ូតូមិនប្រយ័ត្នបណ្ដាលធ្លាក់ពីលើស្ពានកំពុងទួលឈ្លក់ទឹកស្លាប់មួយរំពេច

ភ្នំពេញ ៖ បុរសម្នាក់ឈ្លក់ទឹកស្លាប់បន្ទាប់ពីបេីកម៉ូតូលឿនពេកខ្វះការប្រុងប្រយ័ត្នបណ្ដាលឱ្យធ្លាក់ពីលើស្ពានកម្ពស់ជាងដប់ម៉ែត្រកាលវេលាម៉ោង១និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទទី២២ខែកក្ដដាឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ចំណុចស្ពានកំពង់ទួលក្នុងភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ  ខណ្ឌដង្កោ  រាជធានីភ្នំពេញ។

សមត្ថកិច្ចនិយាយថា សពជនរងគ្រោះឈ្មោះអឿន សំអាន ភេទប្រុសអាយុ២៩ឆ្នាំ  ជនជាតិខ្មែរ មុខរបបើកឡាន  មានស្រុកកំណើតភូមិត្រពាំងបាគូរ ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង  ខេត្តកណ្ដាល។

យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ ដំបូងគេឃើញបុរសខាងលើជិះម៉ូតូBeATពណ៌ខៀវ លាយស ពាក់ស្លាកលេខកណ្ដាល1AD-7041 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូូងក្នុងល្បឿនយ៉ាង ។ ខណៈមកដល់ចំណុចកើតហេតុខាងលើដោយផ្លូវងងឹតផងនោះបណ្ដាលឱ្យធ្លាក់ពីលើស្ពានទៅក្រោមទាំងម៉ូតូហើយរមៀលធ្លាក់ចូលក្នុងទឹកឈ្លក់ស្លាប់ភ្លាមៗ។

ក្រោយកើតហេតុប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ច មូលដ្ឋានបានស្រង់សពជនរងគ្រោះមកដាក់លើបេតុងគល់ស្ពានហើយក៏ទាក់សមត្ថកិច្ចជំនាញមកធ្វើកំណត់ហេតុរួចប្រគល់សពដល់ក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី។ចំណែកម៉ូតូរងគ្រោះសមត្ថកិច្ចយកទៅរក្សាទុករង់ចាំក្រុមគ្រួសារយកឯកសារនិងប្រគល់ជូនវិញ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab