សុនខពូជតឿមួយក្បាលលោតពីលើរថភ្លើងត្រឡប់ទៅរកម្ចាស់របស់វាវិញនៅចម្ងាយជាង ២០០ គីឡូម៉ែត្រនៅតំបន់ទឹកកកស៊ីបេរី

ឆ្កែមានរបួស និងមានទឹកភ្នែកហូរចេញពីភ្នែករបស់វាមួយក្បាល បានដើរចម្ងាយជាង ២០០គីឡូម៉ែត្រតាមព្រៃក្នុងប្រទេសរុស្ស៊ីឆ្លងកាត់ខ្លាឃ្មុំ និងចចក ទាំងអស់សង្ឃឹម ដើម្បីត្រឡប់ទៅរកម្ចាស់វាវិញ ដែលបានបោះបង់ឈប់ចិញ្ចឹមវា។

Maru ដែលជាឆ្កែញីពូជ Bullmastiff អាយុមួយឆ្នាំ ត្រូវបានបោះបង់ដោយម្ចាស់របស់វា ដែលអះអាងថា នាងមានអាឡែរស៊ីជាមួយនឹងសត្វឆ្កែ។

ឆ្កែដ៏កម្សត់មួយក្បាលនេះបន្ទាប់មកត្រូវបានផ្ញើតាមរថភ្លើងស្ថិតលើខ្សែរថភ្លើងឆ្លងកាត់តំបន់ស៊ីបេរីត្រឡប់ទៅកាន់សុនខាគារ (ជម្រកចិញ្ចឹមឆ្កែ) ដែលវាបានកើតនៅទីនោះ។

ប៉ុន្តែ Maru ដែលមានចិត្តស្មោះត្រង់ជាខ្លាំងមួយក្បាលនេះ បានរត់គេចខ្លួន ពេលដែលរថភ្លើងតម្រង់ទិសដៅទៅកាន់ទីក្រុង Novosibirsk បានឈប់នៅឯស្ថានីយដាច់ស្រយាលមួយជិតទីក្រុង Achinsk ដោយប្រើប្រាស់ក្រញាំជើងរបស់វាដើម្បីបើកទ្វាររថភ្លើង និងគេចខ្លួនត្រឡប់ទៅរកម្ចាស់ដែលបោះបង់វាវិញ។ បុគ្គលិករថភ្លើង ដែលមើលថែសុនខដ៏សោកសៅមួយក្បាលនេះ បានស្រែកឈ្មោះវាពីរថភ្លើង ប៉ុន្តែវាបន្តដំណើររបស់វាដោយមិនងាកក្រោយនោះទេ។ បុគ្គលិរូបនេះបន្ទាប់មកបានប្រកាសស្វែងរកវានៅតាមបណ្តាញផ្សព្វផ្សាយសង្គម។

ជាសំណាងល្អ នៅពីរថ្ងៃបន្ទាប់ ឆ្កែស្ថិតក្នុងអាការៈអស់កម្លាំង និងរងរបួសមួយក្បាលនេះត្រូវបានរកឃើញនៅឯឧស្សាហកម្ម​អចលនទ្រព្យមួយកន្លែង នៅជិតផ្ទះម្ចាស់ដែលបោះបង់វា។ 

ម្ចាស់ជម្រកចិញ្ចឹមឆ្កែរបស់ឆ្កែមួយក្បាលនេះលោកស្រី Alla Morozova បានបង្ហាញការ "ខឹងសម្បារ" ជាខ្លាំង ទៅលើម្ចាស់ដែលបោះបង់វា មិនបានចូលរួមស្វែងរកឆ្កែដ៏កម្សត់មួយក្បាលនោះទេ។

ទីបំផុតឆ្កែមួយក្បាលនេះត្រូវបានវិលត្រឡប់ទៅជួបជុំជាមួយនឹងមេរបស់វាវិញ ដែលរស់នៅជម្រកចិញ្ចឹមឆ្កែក្នុងទីក្រុង Novosibirsk៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab