អ៊ីរ៉ង់បន្លាចអង់គ្លេសដោយបង្ហូតទង់ជាតិអ៊ីរ៉ង់នៅលើនាវាដឹកប្រេងអង់គ្លេស ដែលចាប់បាន

ទង់ជាតិអ៊ីរ៉ង់ត្រូវបានគេឃើញបង្ហូតឡើងលើ នៅឯនាវាដឹកប្រេងរឹបអូសបានមួយគ្រឿងរបស់អង់គ្លេស ឈ្មោះ Stena Impero ស្ថិតនៅក្នុងវីដេអូថ្មីមួយបានចាក់ផ្សាយនៅលើប៉ុស្តិ៍ទូរទស្សន៍ជាតិអ៊ីរ៉ង់។

វីដេអូក៏បានបង្ហាញផងដែរ ពីទិដ្ឋភាពរបស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បានល្បាតនៅលើនាវាដឹកប្រេង បន្ទាប់ពីឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានរឹបអូសនាវានេះនៅច្រកសមុទ្រ Hormuz នៅម៉ោង៤ រសៀលកាលពីថ្ងៃសុក្រ។

វីដេអូឃ្លីបនេះហាក់ទំនងជាត្រូវបានផ្តិតនៅក្នុងតំបន់ភាគខាងត្បូងនៃកំពង់ផែទីក្រុង Bandar Abbas ដែលមន្រ្តីអ៊ីរ៉ង់មួយរូបកាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញបានទទួលស្គាល់ថា នាវឹក២៣រូបនៃនាវាដឹកប្រេងដែលបានចុះបញ្ជីនៅអង់គ្លេសមួយនេះ សុទ្ធតែមាន "សុវត្ថិភាព និងសុខភាពល្អ"។

វាបានកើតឡើង បន្ទាប់ពីមានសំឡេងប្រកាសដ៏ខ្លាំងក្លានៃទិដ្ឋភាពនាវាចម្បាំងអង់គ្លេ

adverise with khmeread
tiger
Loading ad ...