adverise with khmeread Dnews files 2016 03 satellites may help find shipwrecks 160311 jpg

អ្នកវិទ្យាសាស្ត្រ​រកឃើញ​បច្ចេកទេស​ស្វែងរក​នាវា​លិច​បាតសមុទ្រ​

    ​គេ​បាន​ប៉ាន់ប្រមាណ​ថា​មាន​បំណែក​នាវា​ប្រហែល​៣​លាន​បាន​លិច​រាយ​រប៉ាត់រប៉ាយ​នៅ​ទូទាំង​បាតសមុទ្រ ដោយ​បំណែក​ចំនួន ១ ភាគ ៤ ស្ថិតនៅ​សមុទ្រ​អា​ត្ល​ង់​តា​ភាគ​ខាងជើង​។ ឥឡូវ​ផ្កាយរណប​អាច​ត្រូវបាន​ប្រើ​សម្រាប់​ជួយ​រុករក​ទីតាំង​របស់​នាវា​ដែល​បាន​លិច​ទាំងអស់នោះ នេះ​បើតាម​ការស្រាវជ្រាវ​រក​ឃើញ​ថ្មីៗ​នេះ​។​

​    ​ក្នុងការ​សិក្សា​មួយ​បោះ​ពុ​ម្ភ​ផ្សាយ​ក្នុង​ព្រឹត្តិប័ត្រ​ព័ត៌មាន Journal of Archaeological Science, ភូ​គ​ព្ភ​វិទូ​សមុទ្រ​លោក Matthias Baeye នៅ​វិទ្យាស្ថាន Royal Belgian Institute of Natural Science បាន​បកស្រាយ​ថា​របស់​ដែល​ខូ​ត​ខាត​ខ្ទេច​ទ្ទី​ក្នុង​សមុទ្រ​បាន​បង្កើតជា​ភាគល្អិត​នៃ​រូបធាតុ​ហៅថា SPM ដែល​អាច​ចាប់យក​សញ្ញា​បាន​ដោយ​ទិន្នន័យ​ពណ៌ Resolution ខ្ពស់​នៅលើ​ផ្ទៃសមុទ្រ​ដូចជា​ផ្កាយរណប Landsat-8 របស់​ណា​សា​ជាដើម​។​

​    ​ខ្សែ​លី​នេ​អ៊ែរ​ដ៏​ពិសេស​នៃ​ភាគល្អិត​ទាំង​នោះបាន​ពង្រីក​ខ្លួន​ក្នុង​ចម្ងាយ គីឡូម៉ែត្រ​ទៅ​ផ្នែក​ខាងក្រោម​ពី​ទីតាំង​ដែល​នាវា​លិច និង​ហេតុនេះហើយ​ទើប​ងាយស្រួល​ចាប់យក​សញ្ញា​ពី​ក្រៅ​លំហ​បែបនេះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់