អតីតស្តេចត្រាញ់គ្រឿងញៀនម៉ិកស៊ិក ចាប់ផ្តើមជីវិតថ្មីនៅពន្ធនាគារយាមកាមតឹងបំផុតលើពិភពលោក មិនដែលមានអ្នកទោសណាហែកគុករត់បានទេ

Joaquin Guzman ស្តេចគ្រឿងញៀនម៉ិកស៊ិក ដែលត្រូវស្គាល់ផងដែរជាមួយរហស្សនាម "El Chapo" បានដើរចូលគុកមួយក្នុងរដ្ឋខូឡូរ៉ាដូ ដែលគេស្គាល់ថា​ពន្ធនាគារ "the Alcatraz of the Rockies" កាលពីថ្ងៃសុក្រ ដើម្បីចាប់ផ្តើមអនុវត្តទោសជាប់គុកមួយជីវិត បន្ទាប់ពីបានរកឃើញទោសកំហុសពីបទឧក្រិដ្ឋជាច្រើន រួមទាំងការសមគំនិតធ្វើឃាតកម្ម។

Guzman ត្រូវបានផ្តន្ទាទោសជាប់គុកមួយជីវិត បូកបញ្ចូល ៣០ឆ្នាំបន្ថែម កាលពីថ្ងៃពុធសប្តាហ៍មុន នៅតុលាការសហព័ន្ធនៅក្នុងទីក្រុងញូវយ៉កនៃសង្កាត់ Brooklyn។ តុលាការបានផ្តន្ទាទោសគាត់ពីការជួញដូរគ្រឿងញៀន និងចូលរួមក្នុងការឃុបឃិតធ្វើឃាតកម្មជាច្រើនក្នុងនាមជាមេដឹកនាំនៃក្រុមជួញដូរគ្រឿងញៀនឈ្មោះ Sinaloa Cartel ដែលជាក្រុមអន្ទពាលដ៏ធំបំផុតមួយក្នុងប្រទេសម៉ិកស៊ិក និងជាក្រុមធ្វើចរាចរណ៍គ្រឿងញៀនដ៏សកម្មបំផុត។

គុកមានប្រព័ន្ធសុន្តិសុខខ្ពស់បំផុត សម្រាប់ដាក់អ្នកទោសដ៏គ្រោះថ្នាក់បំផុត ឬហៅ "Supermax Prison" ដែលបានឃុំ Guzman មានចម្ងាយ ១៨៥គីឡូម៉ែត្រពីទីក្រុង Denver រដ្ឋខូឡូរ៉ាដូ ជាមួយនឹងអ្នកទោសប្រមាណជា ៣៧៥នាក់ មិនធ្លាប់មាននរណាម្នាក់អាចគេចខ្លួនបាននោះទេ ចាប់តាំងពីវាបានបើកក្នុងឆ្នាំ១៩៩៤។

Guzman បានគេចខ្លួនសម្រេចពីរលើកពីពន្ធនាគារក្នុងប្រទេសម៉ិកស៊ិក និងត្រូវបានចាប់បានមកវិញនៅក្នុងឆ្នាំ២០១៦។ គាត់ត្រូវបានធ្វើបត្យាប័នទៅសហរដ្ឋអាមេរិកនៅឆ្នាំ២០១៧ ដើម្បីប្រឈមមុខនឹងការចោទប្រកាន់របស់អាមេរិក៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...