លោកគីម ជុងអ៊ុនចេញមកបោះឆ្នោត ខណៈកូរ៉េខាងជើងរៀបចំការបោះឆ្នោតជ្រើសរើសតំណាងខេត្តក្រុង និងអ្នកចេញមកបោះឆ្នោតមានជិត១០០ភាគរយ

មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនបានចេញទៅបោះឆ្នោតនៅក្នុងការបោះឆ្នោតក្នុងស្រុកទូទាំងប្រទេសកាលពីថ្ងៃអាទិត្យ ដែលមានអ្នកបោះឆ្នោតជិត ១០០ ភាគរយ នៅក្នុងរដ្ឋនុយក្លេអ៊ែរមួយនេះ។ នេះបើយោងតាមកាសែត Telegraph របស់អង់គ្លេសសរសេរនៅថ្ងៃទី ២២ កក្កដានេះ។

ក្រុមអ្នកសង្កេតការណ៍បាននិយាយថា ដោយសារតែគ្មានការប្រកួតប្រជែងក្នុងចំណោមបេក្ខជន ការបោះឆ្នោតក្នុងប្រទេសកូរ៉េខាងជើង គឺជាពិធីបុណ្យនយោបាយដ៏សំខាន់មួយ ដែលអនុញ្ញាតឱ្យអាជ្ញាធរក្នុងស្រុកដណ្តើមយកអាណត្តិពីប្រជាជន
ខណៈពង្រឹងភាពស្មោះត្រង់ចំពោះរបបលោកគីម។

ចំនួនអ្នកទៅបោះឆ្នោតឆ្នាំនេះគឺមានចំនួន ៩៩,៩៨ ភាគរយ គឺកើនឡើង ០,០១ ភាគរយបើធៀបនឹងឆ្នាំ ២០១៥។

ទីភ្នាក់ងារសារព័ត៌មាន KCNA របស់កូរ៉េខាងជើងបានរាយការណ៍កាលពីថ្ងៃអាទិត្យថា មានតែអ្នកដែលនៅក្រៅប្រទេសក្នុងដំណើរទេសចរណ៍ ឬធ្វើការនៅក្នុងឯនាយសមុទ្រប៉ុណ្ណោះ ដែលមិនអាចមកបោះឆ្នោតបាន ដោយបន្ថែមថា "សូម្បីអ្នកបោះឆ្នោត ដែលមានបញ្ហាជាមួយវ័យជរា ឬជំងឺ ក៏បានបោះសន្លឹកឆ្នោតរបស់ពួកគេទៅក្នុងប្រអប់សន្លឹកឆ្នោតចល័តដែរ"។

ប្រទេសកូរ៉េខាងជើងរៀបចំការបោះឆ្នោតក្នុងស្រុកជារៀងរាល់បួនឆ្នាំម្តង ដើម្បីជ្រើសរើសអ្នកតំណាងទៅសភាខេត្តក្រុង និងស្រុក៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab