ប៉ូលិសប៉ុស្តិ៍ទឹកល្អក់ទី១ ឃាត់ជនសង្ស័យម្នាក់ជួញដូរថ្នាំញៀន

​     ភ្នំពេញ  ៖​ ជនសង្ស័យម្នាក់កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១ ឃាត់ខ្លួនជាក់សែ្តង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅថៃ្ងទី២២ ខែកក្កដា ឆាំ្ន២០១៩ វេលាម៉ោងប្រហែល៩និង៤៥នាទីនៅចំណុចផ្លូវលេខ១១០ ក្រុមទី៥៥ ភូមិ១៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។     

       ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ ទឹម ប្រុស ហៅ ពៅ ភេទប្រុស អាយុ២៤ឆាំ្ន ជនជាតិខែ្មរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះលេខ១៣ ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ វត្ថុតាងដែលបានចាប់យក​ ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន៣កញ្ចប់តូច និងដែកកេះចំនួន១ ។

​     បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋានប៉ូលិសខណ្ឌទួលគោក ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕ 

adverise with khmeread
tiger
Loading ad ...