ការសិក្សា ៖ ចានបង្គន់បត់ជើងតូចរបស់ប្រុសៗមានមេរោគច្រើនជាងចានបង្គន់ស្រីៗដល់ទៅ ៦ ដង

នៅពេលនិយាយដល់ចានបង្គន់បត់ជើងតូចនៅក្នុងបន្ទប់ទឹក មេរោគចេញពីចានបង្គន់ប្រុសៗគឺមានច្រើនជាងចានបង្គន់ស្រីៗទៅទៀត។ 

ការស្រាវជ្រាវថ្មីៗនេះលើកឡើងថា បុរសៗភាគច្រើនកម្រលាងដៃខ្លួនឯងណាស់ ក្រោយពេលបត់ជើងតូចម្តងៗ ដែលខុសពីស្រីៗ ហេតុដូច្នេះហើយនឹងបន្សល់នូវមេរោគផ្សេងៗអាចឆ្លងទៅដល់អ្នកផ្សេងទៀត។ 

ក្នុងការសិក្សា គេបានថតរូបដងទ្វារចូលបន្ទប់ទឹកនៅការិយាល័យធំមួយនៅទីក្រុងឡុងដ៍ រកឃើញថា ទ្វារបន្ទប់ទឹកប្រុសៗផ្ទុកបាក់តេរីច្រើនជាងទ្វារបន្ទប់ទឹកស្រីៗដល់ទៅ ៦ ដងឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Daily Mail កាលពីថ្ងៃទី ២០កក្កដា។ 

ការស្រាវជ្រាវនេះចាប់ផ្តើមធ្វើឡើង បន្ទាប់ពីសមាគមសុខភាពសាធារណៈរកឃើញថា បុរសៗជាងពាក់កណ្តាលមិនបានលាងដៃទេ បន្ទាប់ពីប្រើបង្គន់រួច៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...