រថយន្តទំនើបម៉ាកREXTONពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារកង់ច្រងាង

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយនារីម្នាក់ទៀតបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿន បានវ៉ាជែងមិនប្រយ័ត្នបានជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យរងការខូចខាតរថយន្តក្រឡាប់ផ្ងារកង់ឡេីងលើជើងទ្រមេឃ​ កើតឡើងនៅវេលាម៉ោង១១និង២០នាទីយប់ថ្ងៃ ចន្ទ ទី២២ ខែកក្ដដា ឆ្នាំ២០១៩ស្ថិតតាមបណ្ដោយផ្លូវ២៧១ចំណុចមុខផ្សារហេងលីសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។   

យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ ដំបូងគេឃើញបុរសម្នាក់រួមដំណើរជាមួយនារីម្នាក់បើក រថយន្តមួយម៉ាកREXTONពណ៌ខ្មៅ  ពាក់ស្លាកលេខ ភ្នំពេញ2BD-1151 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងបោះពួយយ៉ាងលឿន ។ 

ខណៈមកដល់ចំណុចកើតហេតុខាងលើបានវ៉ាជែងក៏រេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងលាន់ឮសូរក្ឌាំងរថយន្តក៏ក្រឡាប់ផ្ងារកង់ឡើងលើរងការខូចខាតយ៉ាងដំណំ។ ចំណែករបាំងថ្មពុះចែកទ្រូងផ្លូវគឺបាក់បែកបន្តិចបន្ទួចប៉ុណ្ណោះ។ក្រោយមកម្ចាស់រថយន្តនិងនារីម្នាក់នោះបានលូនចេញពីរថយន្តគេចខ្លួនបាត់។ 

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញវាស់វែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

adverise with khmeread
tiger
Loading ad ...