ឃុំខ្លួនមេក្លោងឆបោកប្រាក់ក្នុងរូបភាពចូលហ៊ុនរកស៊ីនៅខេត្តសៀមរាប

សៀមរាប ៖​ មេក្លោងដ៏ធំម្នាក់ពាក់ព័ន្ធករណីឆបោកប្រាក់ក្នុងរូបភាពចូលហ៊ុនរកស៊ី ដែលធ្វើឱ្យសមាជិកម្នាក់ៗអស់លុយរាប់ពាន់ រាប់ម៉ឺនដុល្លារ បេីសរុបជាទឹកប្រាក់ ដែលចាញ់បោកនោះ គឺខ្ទង់រយលានដុល្លារ ត្រូវបានសាលាដំបូងខេត្តសៀមរាប ចេញដីកាបង្គាប់ឱ្យឃុំខ្លួនដាក់ពន្ធនាគារយោងតាមដីការបស់ចៅក្រមស៊ើបសួរ លោក ជូ លឹមហ៊ាង ចុះថ្ងៃទី២១ខែកក្កដា ឆ្នាំ២០១៩។

លោកចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប លោក ជូ លឹមហ៊ាង បានសម្រេចចោទប្រកាន់ បុគ្គល ឌឹម សួនណាត ពីបទ «ឆបោកនិងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» ប្រព្រឹត្តទៅក្រុងសៀមរាប ខេត្តសៀមរាប និងតាមបណ្ដារាជធានី-ខេត្ត មួយចំនួនទៀត។

សមត្ថកិច្ចបញ្ជាក់ថា​ ជនឆបោកដ៏ធំមួយនេះឈ្មោះ ឌឹម សួនណាត អាយុ៣៦ឆ្នាំ រស់នៅផ្ទះលេខ៣៤ ផ្លូវលេខ១០០៧ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានកម្លាំងប៉ូលិសនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួនកាលពីប៉ុន្មានថ្ងៃមុន ដោយមានបញ្ជាពីព្រះរាជអាជ្ញា និងមានបណ្ដឹងរបស់ជនរងគ្រោះជាច្រើននាក់ ដែលបានអស់លុយរាប់ពាន់ រាប់ម៉ឺនដុល្លារ ទៅលើជនមួយនេះព្រមទាំងបក្ខពួករបស់ខ្លួន៕

adverise with khmeread
tiger
Loading ad ...