ផឹកជាមួយគ្នា​​ ឈ្លោះគ្នា​ កាប់គ្នាស្លាប់ម្នាក់​ ជាប់ខ្នោះម្នាក់នៅ ស្រុកព្រៃនប់

ព្រះសីហនុ ៖​ មានករណីជម្លោះដោយហិង្សាកាប់នឹងពូថៅ​ បណ្តាលឱ្យមានមនុស្សស្លាប់ កេីតឡេីងនៅថ្ងៃទី២២កក្កដាឆ្នាំ២០១៩ វេលាម៉ោង១១និង៣០នាទីយប់ នៅចំណុចបុរីវីអាយភី ស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុហេីយជនដៃដល់ត្រូវប៉ូលិសវ៉ៃខ្នោះ​ ។ 

ប៉ូលិសនិយាយថា​  អំពេីហិង្សានេះ បង្កដោយជនសង្ស័យម្នាក់ ឈ្មោះឆាន រ៉ាឌី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ  ស្នាក់នៅកន្លែងកើតហេតុ បានប្រើពូថៅដងឈើកាប់ទៅលើជន រងគ្រោះ ឈ្មោះ ឈុននី ភារៈ ភេទប្រុស អាយុ ១៩ឆ្នាំមុខរបរកម្មករដូចគ្នា មានទីលំនៅភូមិក្រាំងមានជ័យ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត ត្រូវត្រង់ក និងដៃសងខាង បណ្តាលឱ្យស្លាប់នៅនឹងកន្លែង។ 

បើតាមសមត្ថកិច្ចអះអាងថា អំពើហិង្សានេះកើតឡើងក្រោយពេលផឹកស្រាស្រវឹងស្រា។បច្ចុប្បន្នសាកសពត្រូវបានឪពុកម្តាយ យកទៅធ្វើបុណ្យតាមប្រពៃណី។ ឯជនសង្ស័យ ប៉ូលិសបានឃាត់ខ្លួននិងកសាងសំណុំរឿងតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...