Man Utd ត្រៀមដាក់សំណើ៧០លានផោន ដើម្បីផ្ទេរ Nicolas Pepe ពីក្លឹប Lille

ក្លឹប Man Utd បានឈានមួយជំហ៊ានទៀតជុំវិញការចរចាជាមួយក្លឹប Lille ដើម្បីផ្ទេរខ្សែបម្រើស្លាប Nicolas Pepe ដែលមានតម្លៃ៧០លានផោន។ ខ្សែបម្រើស្លាបសញ្ជាតិកូតឌីវ័ររូបនេះបានក្លាយជាគោលដៅរបស់​ Man Utd ស្របពេលក្លឹប Arsenal និង Liverpool ស្ថិតក្នុងចំណោមក្លឹបដែលចាប់អារម្មណ៍នឹងកីឡាកររូបនេះផងដែរ។

Pepe រកបាន២២គ្រាប់ដើម្បីជួយក្រុម Lille ឡើងមកឈរនៅលេខរៀងទី២ និងទទួលបានកៅអីនៅក្របខណ្ឌ​ CL។ កីឡាករវ័យ២៤ឆ្នាំរូបនេះនៅសល់កិច្ចសន្យា៣ឆ្នាំក្នុងកិច្ចសន្យានៅបារាំង។

ទោះបីជាយ៉ាងណា Man Utd សង្ឃឹមថា ពួកគេនឹងមានប្រាក់ដើម្បីផ្ទេរកីឡាកររូបនេះតាមរយៈការលក់កីឡាករ Romelu Lukaku ទៅក្លឹប Inter Milan៕

adverise with khmeread