លោកត្រាំសរសើរលោកស៊ីរបៀបដោះស្រាយស្ថានការណ៍នៅហុងកុង និង ជំរុញគាំទ្រលោកស៊ី ឱ្យបញ្ឈប់បាតុករ ប្រសិនបើចិនចង់

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយថា គាត់ជឿជាក់ លោកប្រធានាធិបតីចិន ស៊ី​ ជីនពីង ធ្វើចំណាត់ការ "ប្រកបដោយការទទួលខុសត្រូវបំផុត" ជាមួយការតវ៉ានៅហុងកុង ជុំវិញច្បាប់បត្យាប័ន ដែលអាចឃើញមនុស្សពីដែនដីហុងកុងបញ្ជូនទៅកាត់ទោសនៅចិន។ 

លោកត្រាំនិយាយនៅសេតវិមានកាលពីថ្ងៃចន្ទ អំឡុងកិច្ចប្រជុំនៅសេតវិមានមិនពាក់ព័ន្ធមួយជាមួយនាយករដ្ឋមន្ត្រីប៉ាកីស្ថាន់ លោក អ៊ីមរ៉ាន់ ខាន់ យ៉ាងដូច្នេះ "ខ្ញុំដឹងថាវាជាស្ថានភាពសំខាន់បំផុតសម្រាប់ប្រធានាធិបតីស៊ី ជីនពីង របស់ចិន"។ 

លោកត្រាំនិយាយទាក់ទងនឹងបាតុករយ៉ាងដូច្នេះ "ចិនគួរតែបញ្ឈប់ពួកគេ បើពួកគេចង់"។ 

លោកត្រាំ ដែលបានចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្មជាមួយចិនកាលពីឆ្នាំមុន បានមានប្រសាសន៍ថា "ខ្ញុំមិនពាក់ព័ន្ធអីច្រើនទេជាមួយការតវ៉ានេះ ប៉ុន្តែខ្ញុំគិតថាប្រធានាធិបតីស៊ីរបស់ចិនបានធ្វើចំណាត់ការប្រកបដោយការទទួលខុសត្រូវបំផុត"។

លោកបានបន្ថែមថា "យើងកំពុងធ្វើការងារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មឥឡូវនេះ។ យើងនឹងឃើញថាមានអ្វីកើតឡើង"។ 

នៅពេលអ្នកកាសែតម្នាក់លើកឡើងថា រដ្ឋាភិបាលហុងកុងនិងចិនធ្វើព្រងើយកន្តើយនឹងអំពើហិង្សាដាក់បាតុករ លោកត្រាំតបវិញថា "ខ្ញុំគិតថា វាមិនមែនជាអំពើហិង្សាទេ"។ 

គួរបញ្ជាក់ថា ចិនបានចោទក្រុមមន្ត្រីអាមេរិកកាលពីថ្ងៃអង្គារម្សិលមិញថាបាននៅពីក្រោយការតវ៉ាហិង្សានៅហុងកុង និងណែនាំពួកគេឱ្យដក "បាតដៃខ្មៅ" របស់ពួកគេចេញពីទឹកដីហុងកុង។ 

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហួ ឈុនយីង គឺជាអ្នកនិយាយបែបនេះ នៅពេលធ្វើសន្និសីទព័ត៌មាននៅទីក្រុងប៉េកាំង បន្ទាប់ពីមានគេសួរអំពីការតវ៉ានៅហុងកុង៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...