ពួកអ្នកវិទ្យាសាស្ត្រស្តីបន្ទោសការឡើងកម្តៅផែនដី ចំពោះការរាតត្បាតនៃមេរោគ "គ្រោះថ្នាក់" ស៊ាំនឹងថ្នាំពេទ្យ រួមទាំងជំងឺគ្រុនចាញ់

យោងតាមក្រុមអ្នកវិទ្យាសាស្ត្របានឱ្យដឹងថា ការឡើងកម្តៅផែនដីគឺត្រូវស្តីបន្ទោសចំពោះពពួកមេរោគគ្រោះថ្នាក់ ដែលបានរាតត្បាតទូទាំងពិភពលោកប្រៀបបីដូចជាភ្លើងឆេះព្រៃ។

ក្រុមអ្នកស្រាវជ្រាវជឿជាក់ថា សីតុណ្ហភាពឡើងខ្ពស់អាចឱ្យពពួកមេរោគឈ្មោះ Candida Auris វិវត្ដខ្លួនទៅរស់នៅក្នុងសីតុណ្ហភាពខ្ពស់ជាងមុនបាន ដែលនេះមានន័យថា ពួកវាអាចរស់នៅបាននៅខាងក្នុងខ្លួនមនុស្ស។

ពពួកមេរោគ Candida Auris គឺមានភាពស៊ាំទៅនឹងឱសថជាច្រើនរួចទៅហើយ ដោយធ្វើឱ្យវាក្លាយជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្ស។

មេរោគនេះទើបតែកំណត់អត្តសញ្ញាណឃើញនៅក្នុងប្រទេសជប៉ុនកាលពីមួយទសវត្សរ៍មុនប៉ុណ្ណោះ ប៉ុន្តែចាប់តាំងពីពេលនោះមកបានកើនឡើងយ៉ាងរហ័សនៅក្នុងប្រទេសដទៃទៀត។

ចាប់តាំងពីពេលនោះមក មេរោគនេះត្រូវបានប្រទះឃើញនៅក្នុងសហរដ្ឋអាមេរិក កាណាដា វ៉េណេស៊ុយអេឡា កូឡុំប៊ី អាហ្វ្រិកខាងត្បូង និងឥណ្ឌាក៏ដូចជាអេស្ប៉ាញ ន័រវែស និងអាល្លឺម៉ង់ផងដែរ។

ហើយរបាយការណ៍កាលពីដើមឆ្នាំនេះបានបង្ហាញថា មនុស្សយ៉ាងហោចណាស់ ២៦០ នាក់នៅទូទាំងចក្រភពអង់គ្លេស បានឆ្លងមេរោគនេះចាប់តាំងពីឆ្នាំ ២០១២។

គួរបញ្ជាក់ថា ថ្មីៗនេះក្រុមអ្នកវិទ្យាសាស្ត្រក៏រកឃើញដានមេរោគគ្រុនចាញ់ ឈ្មោះ KEL1/PLA1 ស៊ាំនឹងថ្នាំពេទ្យផងដែរ ហើយវាកំពុងរាតត្បាតនៅប្រទេសអាស៊ីអាគ្នេយ៍ដូចជា​វៀតណាម ថៃ ឡាវ និង កម្ពុជា៕ ប្រភព៖​ Daily Mail

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab