adverise with khmeread 4774fea5 7683 4768 b1f5 270e57b1c075

តាក់ស៊ីឈប់ដាក់ម៉ូយត្រូវកុងតឺន័របុកពីក្រោយ របួសធ្ងន់ស្រាល១៥នាក់

    កណ្តាល ៖ រថយន្តតាក់ស៊ីម៉ាកសាំងយ៉ុងបានឈប់ដាក់ម៉ូយនៅលើផ្លូវ ត្រូវកុងតឺន័របុកពីក្រោយបណ្តាលឲ្យរថយន្តតាក់ស៊ីប៊ើងផ្ទប់បង្គោលភ្លើងហើយធ្លាក់ពីផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ស្រាលទាំងចាស់ទាំងក្មេង១៥នាក់ ។
    គ្រោះថ្នាក់ខាងលើនេះកើតឡើងកាលពីវេលាម៉ោង ១១និង២០នាទីនៅថ្ងៃទី ១៣ធ្នូឆ្នាំ២០១៥លើកំណាត់ផ្លូវជាតិលេខ៤ត្រង់ចំណុចមុខភូមិទួលសាលាឃុំព្រៃពួច ស្រុកអង្គស្នួលខេត្តកណ្ដាលចំណុចគីឡូម៉ែត្រលេខ២៨-២៩ ។ K28~29
     ប៉ូលិសចរាចរណ៍ស្រុកបានឲ្យដឹងថា ដំបូងមានរថយន្តម៉ាកសាំយ៉ុងពណ៌ស្លែ ពាក់ស្កាកលេខភ្នំពេញ 2T- 1436 បើកបរដោយឈ្មោៈ ស៊ឹង ធឿន ភេទប្រុស អាយុ ២៨ឆ្នាំទីលំនៅភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹកស្រុកបទុមសាគរ ខេត្តកោៈកុង បានបើកមកពីទិសខាងលិច ទៅកើត។
     លុះដល់ចំណុចកើតហេតុ ខាងលើរថយន្តនេៈ បានឈប់ដាក់ម៉ូយ ស្របពេលកំពុងតែ​ឈប់ក៍មានរថយន្តដឹក កុងតឺន័រម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ  ភ្នំពេញ 3A-0258 ជាកម្មរសិទ្ធស់ក្រុមហ៊ុន អ៊ុយញ៉ុង អ្នកបើកបរមិនដឹងឈ្មោះ (រត់គេចខ្លួន) បើកមកពីលិច ទៅកើត ក្នុងទិសដៅស្របគ្នា បានបុកពីពីក្រោយរថយន្តសាំងយ៉ុងដែលឈប់ ពីក្រោយ ចំហៀងខាងឆ្វេង អូសមកផ្ទប់នឹងបង្គោលភ្លើង ធ្លាក់ក្នុងប្រឡាយខាងត្បូងតែម្ដង។
    ក្នុងហេតុការណ៍នព បណ្ដាលអោយ រងរបួសអ្នកជិៈក្នុងរថយន្តសាំងយ៉ុង ទាំងក្មេង ទាំងចាស់ សរុប ១៥នាក់( ប្រុស៥នាក់ )បណ្ដាលអោយរងរបួសធ្ងន់ ស្រី២នាក់ បណ្ដាលខូចរថយន្តចំនួន២ គ្រឿង និងបាក់បង្គោលភ្លើង១ដើម ចំពោះអ្នករងរបួសនៅក្នុងរថយន្ត សាំងយ៉ុងទាំងអស់មានទីលំនៅភូមិអណ្ដូងទឹកឃុំអណ្ដូងទឹក ស្រុកបទុមសាគរ និងស្រុកស្រែអំបិល ខេត្តកោៈកុង។
    ករណីនេះប៉ូលិសជំនាញ បានធ្វើការវាស់វែង យកមធ្យោបាយ ទៅរក្សាទុកនៅ អធិការដ្ឋានស្រុកអង្គស្នួល ៕

adverise with khmeread

មតិយោបល់