2545a223 aa49 456e 980e 676be1fce16e

យុវជន​ទៅ​ជួប​សង្សារ​ត្រូវ​ចោរ​មួយក្រុម​ប្រើ​ដាវ​សា​ម៉ូ​រ៉ៃ​កាប់​ប្លន់​យក​ម៉ូតូ​បានសម្រេច​

    ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​រងរបួស​ខ្នង ខ​ណះ​ជិះ​ម៉ូតូ​ទៅ​ជួប​សង្សារ ក៏ត្រូវ​ក្រុម​ជនសង្ស័យ​ជិត​១០​នាក់ ប្រដាប់​ដោយ​ដាវ​សា​ម៉ូ​រ៉ៃ​បានធ្វើ​សកម្មភាព​កាប់​ប្លន់ និង​យក​ម៉ូតូ​បានសម្រេច កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​ល្ងាច​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ កែង​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ​។​

    ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា  ជនរងគ្រោះ​ឈ្មោះ គឹម ចាន់​ដា​រ៉ា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​សង្កាត់​សែន​សុខ​៧ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ។​

    បើតាម​ការរៀបរាប់​ពី​ជនរងគ្រោះ​បានឱ្យដឹងថា នៅមុន​ពេល​កើតហេតុ​រូបគាត់​បាន​ជិះ​ម៉ូតូ​គុប ជ្រុង​៧០ ពណ៍​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ 1AV-2513 ជិះ​ចេញពីផ្ទះ​បំណង​ទៅ​ជួប​សង្សារ​នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​១។​

     តែ​ពេលមកដល់​ចំណុច​កើ​តេ​ហ​តុ​មិនទាន់បាន​ទៅ​ជួប​ស្រី​ស្នេហ៍​ផង​នោះ ស្រាប់​តែមាន​ជនសង្ស័យ​ជិត​១០​នាក់​ប្រដាប់​ដោយ​ដាវ​សា​ម៉ូ​រ៉ៃ បាន​ជិះ​មក​កាក​ពីមុខ​ឱ្យ​ឈប់ និង​បាន​កាប់​មកលើ​រូបគេ​ត្រូវ​២​ដាវ បណ្តាលឱ្យ​រងរបួស​ខ្នង ហើយ​ពួកគេ​បាន​លើ​ម៉ូតូ​យកទៅ​បាត់ ។ ភ្លាមនោះ​ជនរងគ្រោះ​បាន​រត់​ឱ្យគេ​ជួយ​បង្ក​ការភ្ញាក់ផ្អើល និង​ប្រជាពលរដ្ឋ​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​មកដល់​កន្លែង​កើតហេតុ ។​

     ក្រោយមក​ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​បុ​ស្តិ៍​រដ្ឋបាល​ច្រាំង​ចំរេះ​ទី​១ ដើម្បីឱ្យ​សមត្ថកិច្ច​កំណត់​មុខសញ្ញា​តាម​ចាប់ខ្លួន ៕​

អ្នកនឹងចូលចិត្ត

មតិយោបល់