អ្នកនយោបាយឥណ្ឌាម្នាក់ទ្រហ៊ោយំពេញសភា បន្ទាប់ពីបែកធ្លាយវីដេអូគាត់រួមមេត្រីជាមួយប្រុសដូចគ្នា

អ្នកនយោបាយឥណ្ឌាម្នាក់បានទ្រហ៊ោយំសម្រក់ទឹកភ្នែក បន្ទាប់ពីវីដេអូក្លែងក្លាយមួយបានចែករំលែកពេញអនឡាញ បង្ហាញរូបគាត់កំពុងរួមភេទជាមួយនឹងបុរសដូចគ្នា។

Arvind Limbavali បានយំ អំឡុងពេលសុន្ទរកថាកាលពីថ្ងៃចន្ទនៅក្នុងអង្គប្រជុំនីតិប្បញ្ញត្តិក្នុងរដ្ឋធានី New Delhi និងបានបញ្ជាក់ភ្លាមៗថា វីដេអូសិចនោះគឺក្លែងក្លាយទេ។

គាត់និយាយយ៉ាងសោកសៅថា "វាពិបាកណាស់ សូម្បីតែស្រមៃក្នុងស្ថានភាពបែបនេះ ដែលគ្រួសាររបស់អ្នកបានទទួលរងការឈឺចាប់បែបនេះ។ ខ្ញុំគ្រាន់តែដឹងថា អ្វីដែលកូនរបស់ខ្ញុំនឹងប្រឈមមុខដោយសារតែវីដេអូប្រមាថមួយនេះ"។

លោក Limbavali បានធ្វើសេចក្តីថ្លែងការណ៍របស់លោកបន្ទាប់ពីលោក KM Shivalingegowda ដែលជាអ្នកនយោបាយម្នាក់បានលើកឡើងពីប្រធានបទវីដេអូសិចនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ។ 

Shivalingegowda ក៏បានអះអាងថា សមាជិកសភា Limbavali ត្រូវបានគេបន្ថោកកេរ្តិ៍ឈ្មោះជាសារធារណៈជាមួយនឹងសិចវីដេអូក្លែងក្លាយ។

វីដេអូខុសច្បាប់នេះត្រូវបានចរាចរអស់រយៈពេលជាច្រើនថ្ងៃ ហើយត្រូវបានគេរាយការណ៍ថា ត្រូវបានគេយកមកពិភាក្សានៅក្នុងរង្វង់នយោបាយអស់រយៈពេល ១០ ថ្ងៃមកហើយ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab