adverise with khmeread C1 897064 620x413

ផ្សារភាគហ៊ុន​មី​យ៉ាន់​ម៉ា​ក្រោម​ការជួយ​ពី​ក្រុមហ៊ុន​ជប៉ុន​ត្រៀមខ្លួន​សម្រាប់​ការចុះបញ្ជី​លើកដំបូង​

    ​ផ្សារភាគហ៊ុន​ថ្មី​របស់​មី​យ៉ាន់​ម៉ា​គ្រោង​ធ្វើការ​ចុះបញ្ជី​លើកដំបូង​របស់ខ្លួន​នៅ​ថ្ងៃទី ២៥ ខែមីនា បន្ទាប់ពី​បើក​ដំណើរការ​ដំបូង​កាលពី​បី​ខែ​មុន​។ នេះ​បើតាម​វេ​ប​សាយ​បាងកក​ប៉ុស្តិ៍​ចេញផ្សាយ​ថ្ងៃទី ១៤ មីនា​។

​    ​ជាមួយនឹង​ការ​ប្រឈម​នានា​រាប់​ចាប់ពី​ស្តង់ដារ​អភិបាលកិច្ច​រហូតដល់​ការ​គ្មាន​បទពិសោធន៍​និង​កង្វះ​សមត្ថភាព ដំណើរការ​លើ​ផ្សារភាគហ៊ុន​នេះ​មាន​សភាព​យឺត​យ៉ាង​ជាខ្លាំង​។ ចាប់តាំងពី​ការបើក​ដំណើរការ​ដំបូង​ក្នុង​ខែធ្នូ​មក គ្មាន​ប្រតិបត្តិការ​ណាមួយ​នៅឡើយ​ទេ ដោយសារ​គ្មានអ្វី​ត្រូវធ្វើ​ការជួញដូរ​។

​    ​អនុរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ លោក Maung Maung Thein បាន​និយាយថា ក្រុមហ៊ុន​ចំនួន ៣ អាច​នឹងធ្វើ​ការចុះបញ្ជី និង​ចាប់ផ្តើម​ធ្វើការ​ជួញដូរ​ភាគហ៊ុន​នៅ​ផ្សារភាគហ៊ុន​យ៉ាង​ហ្គោ​ន (Yangon Stock Exchange ឬ YSX) នៅ​ថ្ងៃទី ២៥ ខែមីនា​។ ក្រុមហ៊ុន First Myanmar Investment គឺជា​ក្រុមហ៊ុន​ទីមួយ​ដែល​បាន​រាយការណ៍​អំពី​ការចុះបញ្ជី​ក្នុង​ផ្សារភាគហ៊ុន​នេះ ដោយ​ពីរ​ក្រុមហ៊ុន​ទៀត​ពុំ​ត្រូវបាន​អនុរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​បង្ហើប​ឱ្យដឹង​នោះទេ​។ លោក​គ្រាន់តែ​និយាយថា ការចុះបញ្ជី​ដំបូង​អាច​នឹងធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ទាំងបី​នោះ​។

​    ​ក្រុមហ៊ុន FMI គឺជា​របស់​មហាសេដ្ឋី​មី​យ៉ាន់​ម៉ា លោក Surge Pun និង មួយ​ក្នុងចំណោម​ពីរ​ទៀត​គឺជា​ក្រុម​ហ៊ុម​សាធារណៈ​ធំ​បំផុត​មួយ​របស់​មី​យ៉ាន់​ម៉ា​។

​    ​ធនាគារ Myanma Economic Bank កាន់​កាន់​ភាគហ៊ុន ៥១% នៃ​ផ្សារភាគហ៊ុន YSX ព្រមទាំង​ក្រុមហ៊ុន​ពីរ​ទៀត​របស់​ជប៉ុន គឺ ក្រុមហ៊ុន Daiwa Securities និង​ក្រុមហ៊ុន Japan Exchange Group កាន់កាប់​ភាគហ៊ុន​សេសសល់​របស់ YSX៕

adverise with khmeread
ប្រភព៖ បាងកក​ប៉ុស្តិ៍​

អ្នកនឹងចូលចិត្ត

មតិយោបល់