លីកបាល់ទាត់កំពូលរបស់ស៊ីមបាវ៉េ កីឡាករឆ្នើមប្រចាំការប្រកួតនីមួយៗនឹងទទួលបានរង្វាន់ "មេមាន់មួយ"

Hassan Kajoke ដែលក្លាយជាកីឡាករល្អបំផុតប្រចាំការប្រកួតរវាងក្លឹប Nyasa Big Bullets FC និង Karonga United ក្នុងលីក TNM Super League កាលពីថ្ងៃអាទិត្យនៅកីឡដ្ឋាន Kamuzu ក្នុងប្រទេសស៊ីមបាវ៉េ ទទួលបានមេមាន់រស់មួយក្បាល។

ក្រុម Nyasa Big Bullets គឺមានទម្រង់លេងល្អ ខណៈដែលពួកគេបានស៊ុតទម្លាយសំណាញ់ទីចំនួន ៥ គ្រាប់ទៅលើក្រុម Karonga United ក្នុងលីក TNM Super League កាលពីថ្ងៃអាទិត្យនោះ។

Hassan Kajoke និង Chiukepo Msowoya ស៊ុតបានម្នាក់ពីរគ្រាប់ ខណៈដែលមួយគ្រាប់ទៀតធ្វើបានដោយកីឡាករ Pilirani Zonda៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16