ចូលចិត្តញ៉ាំម្ជូរស្លឹកអំពិលត្រូវប៉ាន់! ស្លឹកអំពិលជាឱសថព្យាបាលជំងឺ ៧ មុខពីក្នុងខ្លួនមនុស្សដោយមិនដឹងខ្លួន

ផ្លែអំពិល គឺគ្រឿងផ្សំដ៏សំខាន់សម្រាប់រូបមន្តធ្វើម្ហូបក្នុងតំបន់អាស៊ី ដែលវាជួយផ្ដល់រសជាតិឈ្ងុយឆ្ងាញ់ដល់មុខម្ហូបជាច្រើន។ ស្លឹកអំពិលក៏ត្រូវបានគេយកមកធ្វើម្ហូបអាហារផងដែរ ប៉ុន្តែស្លឹកអំពិលផ្តល់ប្រយោជន៍សុខភាពច្រើនសន្ធឹកសន្ធាប់ណាស់។

ហើយសូមក្រឡេកមើលអត្ថប្រយោជន៍ជាច្រើនរបស់ស្លឹកអំពិល ដែលអ្នកមិនធ្លាប់ដឹងពីមុនមក។

១. ជំរុញកម្រិតអាំងស៊ុយលីនក្នុងរាងកាយ ដោយវាជួយរក្សាតុល្យភាពជាតិស្ករក្នុងលំហូរឈាមឱ្យមានស្ថិរភាព។

២. បំបាត់ការឈឺចាប់ពេលមានរដូវ ដោយសារវត្តមានសារធាតុអង់ទីអុកស៊ីដង់ និងមានលក្ខណៈសម្បត្តិក្នុងការបំបាត់ការឈឺចាប់។ ហើយតាមវិធីសាស្ដ្របុរាណកាល គេប្រើស្លឹកអំពិលជាមួយនឹងស្លឹកល្ហុង និងអំបិលខ្លះដើម្បីឱ្យវាមានប្រសិទ្ធភាពកាន់តែខ្លាំងក្នុងការបំបាត់ឈឺចាប់ពេលមករដូវ។

៣. បំបាត់ការរលាក និងការឈឺចាប់សន្លាក់ដៃជើង។

៤. ជំរុញសុខភាពមាត់ធ្មេញ ដោយសារវត្តមានរបស់វីតាមីន C។

៥. ពង្រឹងប្រព័ន្ធការពាររបស់រាងកាយ ដោយសារវត្តមានរបស់វីតាមីន C។

៦. ជួយជំរុញមុខរបួសឱ្យឆាប់ជា ជួយឱ្យស្បែកស្អាត និងកាត់បន្ថយហានិភ័យជំងឺបេះដូង។

៧. ហើយស្លឹកអំពិលក៏អាចព្យាបាលជំងឺគ្រុនចាញ់បានដែរ ពីព្រោះសារធាតុនៅក្នុងស្លឹកអំពិលមានសមត្ថភាពសម្លាប់ប៉ារ៉ាស៊ីត Protozoan ដែលបង្កជាជំងឺគ្រុនចាញ់។ ឱសថព្យាបាលគ្រុនចាញ់មួយចំនួនគឺទាញយកសមាសធាតុសំខាន់ចេញពីស្លឹកអំពិលនេះឯង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...