adverise with khmeread 72251513 47dd 403c 966a dc26f3101b65

ស្រវឹងស្រា​បើក​ម៉ូតូ​លឿន​ដួល​បាក់ក​ស្លាប់​ភ្លាមៗ នៅ​ផ្លូវ​២០១១

    ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​សេ​១២៥​មួយគ្រឿង ក្នុងស្ថានភាព​ស្រវឹងស្រា ហើយ​បាន​ដួល​ប​ណ្តា្យ​បាក់ក​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​១៤​ខែ​មិនា​ឆ្នាំ ២០១៦ ត្រង់ចំណុច​មុខ​បូរី​ពិ​ភព​ថ្មី តាម​បណ្ដោយ​ផ្លូវ​២០១១ ស្ថិត​ក្នុងភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ឃាង អាយុ​៤៣​ឆ្នាំ មុខរបរ​បេះ​ផ្កាឈូក​លក់ ស្នាក់​ក្នុងភូមិ​ត្រពាំង​ចក សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ជិះ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​បាត់ដំបង 1A-6795​​ ជិះ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​និង​ស្រវឹង ស្រា​ជោកជាំ​។​

     ប្រភព​បន្តថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ជនរងគ្រោះ ខាងលើ​បើក​ម៉ូតូ​ម្នាក់​ក្នុង​ល្បឿន​លឿន​ហើយ​ស្រវឹង​ជោគជាំ​ជិះ​រេ​តាមផ្លូវ​ខាងលើ​។ លុះ​មកដល់​ចំនុចកើតហេតុ​ជនរងគ្រោះ​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​បណ្ដាល​ឲ្យ​ដួល​ធ្លាក់​ផ្លូវ​អូស​តាម​គុម្ព​ព្រៃ​រហូត​ជិត​១០​មែត្រ​ទើប​ឈប់​ទើប​បណ្ដាល ឲ្យ​ជនរងគ្រោះ​រងរបួស​ធ្ងន់​សល់​ដង្ហើមចង្រិត​។​

   ភ្លាមនោះ​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ជួយ​លើក​ជនរងគ្រោះ​មក​ដាក់​លើ​ថ្នល់​ហើយ​បន្តិចក្រោយមក​ដោយសារ​តែ​សភាព​ជន​រង គ្រោះ​ធ្ងន់ធ្ងរ​ពេក ទើប​បណ្ដាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​បាត់ទៅ​។​

    ក្រោយមក​ក៏មាន​អ្នក​ដែល​ស្គាល់​សព​ខាងលើ​ដែល​ឲ្យ​ជនរងគ្រោះ​ស្នាក់នៅ ជាមួយ​មកដល់​កន្លែង​កើតហេតុ​ហើយ​បើតាម​សម្ដី​លោក វឿន កុសល អាយុ​២៩​ឆ្នាំ មុខរបរ​សំណង់​មាន​ប្រពន្ធ​ឈ្មោះ នូ ស្រី​គៀវ អាយុ​២៧​ឆ្នាំ បាន​ឲ្យ​ដឹងថា​សព​ជនរងគ្រោះ មិនមែនជា​សាច់ញាតិ​របស់គាត់​ទេ ដោយសារតែ​គាត់​មាន​ច​រិ​ក​ល្អ​ឃើញ​គាត់​នៅ​ម្នាក់ឯង​ហើយ​គួរ​ឲ្យអាណិត​ទើប​អោយ​ស្នាក់នៅ​ជាមួយ​។​

    នៅ​ថ្ងៃកើតហេតុ​ជនរងគ្រោះ​បាន​សុំ​លុយ​ហើយ​ខ្ចី​ម៉ូតូ​របស់គាត់​ជិះ​ទៅ​ផឹកស្រា​ពេលនោះ​គាត់​បាន​ហាមឃាត់​ដែរ​តែ​ហាម​មិន​ស្ដាប់​ទើប​គាត់ មិន​នឹកថា​មានរឿង​ដូចនេះ​កើតឡើង​ចំពោះ​ជនរងគ្រោះ​ឡើយ​។​

    ក្រោយពេល​កើត​ហ​តុ​សព​ត្រូវបាន​ប្រគល់​ឲ្យ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ដែល​យក​គាត់​មក​រស់នៅ​ជាមួយ​នោះ​ដើម្បី​យកទៅ​វត្ត កប់​ស្រូវ រងចាំ​ការធ្វើ​បុណ្យ​តាម​ប្រពៃណី ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់