adverise with khmeread 3e81a350 0a71 40de a2d5 502769d22b0c

ហុងដា​សេ​១២៥​បុក​គ្នា​ជាមួយ​ហុងដា​ឃ្លី​ករ​បួស​៣​នាក់​នៅ​ផ្លូវជាតិ​លេខ​៣

     ភ្នំពេញ ៖ បុរស​ស្ត្រី​២​នាក់​ប្តី​ប្រពន្ធ​ទើប​មកពី​ការ​បងប្អូន​នៅ​ម្តុំ​ស្ពាន​ស្លាគូ​ខេត្តតាកែវ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​បុរស​ចំណាស់ រត់​ម៉ូតូឌុប​ម្នាក់​ផឹកស្រា​រាង​ស្រវឹង​បន្តិច​ជិះ​ម៉ូតូ​វ៉ា​រថយន្ត​នៅខាងមុខ​ជ្រុល​ទៅ​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល​ទាំង​៣​នាក់​។​

     គ្រោះថ្នាក់​នេះ​កើតឡើង​កាល ពី​វេលា​ម៉ោង ១០ និង​៣០​នាទី​យប់​ថ្ងៃទី ១៤ មិនា ២០១៦ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ស្ថិតក្នុង ភូមិ​ព្រៃ​កំបុត សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

     ប្រព​ភ​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ស្ត្រី​២​នាក់​ប្តី​ប្រពន្ធ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឃ្លី​ក​ពណ៍​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1FF-2664 ជិះ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​

     ចំណែក​មួយ​ហុងដា​សេ​១២៥​មួយគ្រឿង​ទៀត​ពាក់​ស្លាក​លេខ​ភ្នំពេញ 1AI-0527 ជិះ​ដោយ​បុរស​ចំណាស់​រត់​ឌុប​ម្នាក់ ទ្រង់​រាង​ស្រវឹង​បន្តិច ជិះ​មក​យ៉ាង​លឿន​ទិសដៅ​ច្រាសទិស​គ្នា ក្នុង​ល្បឿន​លឿន​។​

     ខណៈ​មកដល់​ចំណុចកើតហេតុ បាន​វ៉ា​រថយន្ត​មួយគ្រឿង​មិន​ចាំ​ម៉ា​កនៅ​ពី​ខាងមុខ ក៏​ជ្រុល​រេ​ទៅបុក​ចំ​ពីមុខ​ម៉ូតូ ២​នាក់​ប្តី​ប្រពន្ធ​លាន់​ឭ​សូរ​ប្រ៉ា​វ បណ្តាល​ឲ្យ​បុរស​ជិះ​ម៉ូតូ​ឃ្លី​ក ជា​ប្តី​បាន​បាក់ដៃ​ស្តាំ និង​បែកបាក់​ធ្មេញ​មុខ​២ បែក​មុខមាត់ ចំណែក​ប្រពន្ធ​ថ្លោះ​ក ដៃស្តាំ​រីឯ​បុរស​ចំណាស់​រត់​ឌុប​ជា​អ្នក បង្ក​រលាត់​ក្បាលពោះ រយះ​អាវ របួសស្រាល​។​

     ក្រោយពេល​កើតហេតុ ជនរងគ្រោះ​២​នាក់​ប្តី​ប្រពន្ធ ត្រូវបាន​រថយន្ត​ក្រុម​សង្គ្រោះ ៧១១ កងពលតូច ៧០​មក​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ព្រះកុសុមៈ​។ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង សមត្ថកិច្ច​វាស់វែង​យកទៅ​រក្សាទុក​នៅ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា ពេល​ក្រោយ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់