adverise with khmeread 09400990 12c8 40f5 8043 c591ad356337

រថយន្ត​កុង​តឺ​ន​រ័​មួយគ្រឿង​បាន​ក្រឡាប់​ធ្លាក់​ជ្រោះ​ពេជ្រនិល​

     កំពង់ស្ពឺ ៖ រថយន្ត​កុង​តឺ​ន​រ័​មួយគ្រឿង​បាន​ក្រឡាប់​ធ្លាក់​ចេញពី​ផ្លូវជាតិ​លេខ​៤​ក្បែរ​ជ្រោះ​ពេជ្រនិល​នា​ល្ងាច​ថ្ងៃទី​១៤​មិនា​២០១៦​នេះ ម្តុំ​ផ្លូវ​ចុះ​ចំណោត​ពី​អាសនៈ​លោកយាយ​ម៉ៅ​។​

     គ្រោះថ្នាក់​នេះ​មិន​បណ្តាល​ឲ្យ​អ្នកបើកបរ​ដែលមាន​តែ​ម្នាក់ឯងរ​ងរ​គ្រោះ​ធ្ងន់ធ្ងរ​ទេ ដោយសារ​ថា​ពេល​រថយន្ត​ធ្លាក់​ផ្លូវ​អ្នកបើកបរ​ព្យាយាម​កាច់ចង្កូត រថយន្ត​ឲ្យ​បត់​ទទឹង​ដើម្បី​បញ្ចៀស​ការ​រអិល​ធ្លាក់​ទៅក្នុង​ជ្រោះ​ពេជ្រនិល​ត្រង់​កន្លែង​ជ្រៅ​ដែល​ចាត់ទុកថា​ជា​សំណាង​មួយ​ដែរ​សំរាប់​អ្នកបើកបរ​រងគ្រោះ រូបនោះ​។​

     តាម​អ្នកឃើញ​ហេតុការណ៍​ផ្ទាល់​ប្រាប់ថា រថយន្ត​កុង​តឺ​ន​រ័​ដែល​ក្រឡាប់​នេះ​ចំពេល​មាន​ភ្លៀង​ធ្លា​ក់នៅ​តំបន់​ពេជ្រនិល​យ៉ាងខ្លាំង បណ្តាល​ឲ្យ​រអិល​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់