រុក្ខជាតិកំពូលទាំង ៦ មុខនេះហើយជាកំពូលស្តេចថ្នាំដ៏ខ្លាំងក្លា

សារៈសំខាន់នៃឱសថរុក្ខជាតិជួនកាលគ្មាននរណាអាចបដិសេធបានទេ។ វាត្រូវបានប្រើប្រាស់និងសបញ្ជាក់ពីប្រសិទ្ធភាពដោយមនុស្សច្រើនរាប់មិនអស់នៅទូទាំងពិភពលោកតាំងពីសម័យបុរាណកាលមកម៉្លេះ។ 

១. ខ្ញី ៖ រក្សាតុល្យភាពប្រព័ន្ធរំលាយអាហារ, ជំរុញការស្រូបយកសារធាតុចិញ្ចឹមក្នុងរាងកាយ, ប្រឆាំងរលាកនិងប្រឆាំងបាក់តេរី, ព្យាបាលសន្លាក់, កាត់បន្ថយឈឺក្បាលប្រកាំង, ជំរុញប្រព័ន្ធដង្ហើមនិងកាត់បន្ថយអាការៈជំងឺហឺត និង ជំរុញប្រព័ន្ធភាពស៊ាំក្នុងរាងកាយ។ 

២. ផ្កាឡាវែនឌ័រ ៖ ជួយស្បែកក្មេងជាងវ័យ, បង្ការស្បែកក្បាលពីអង្គែ, បំបាត់រមាស់ស្បែក, បំបាត់ស្បែកស្ងួត, បំបាត់ស្ត្រេស និង សម្អាតខ្យល់អាកាសជុំវិញផ្ទះ។ 

៣. ខ្ទឹមស ៖ ប្រឆាំងរលាក, ទប់ស្កាត់ការឆ្លងមេរោគក្នុងរាងកាយ, ជួយជំរុញប្រព័ន្ធភាពស៊ាំ, ជំរុញការស្រូយយកសារធាតុចិញ្ចឹមក្នុងរាងកាយ, រក្សាតុល្យភាពប្រព័ន្ធរំលាយអាហារ, បន្ថយកម្រិតជាតិស្ករក្នុងឈាមនិងបន្ថយសម្ពាធឈាម, ទប់ស្កាត់បញ្ហាទាក់ទងនឹងបេះដូង, ទប់ស្កាត់និងព្យាបាលអាឡែរស៊ីមួយចំនួន និង បំបាត់ការឈឺចាប់យ៉ាងរហ័ស (ឈឺធ្មេញ ឬ ឈឺក្នុងខ្លួន)។

៤. ស្ពៃស្ពីណាច (Spinach) ៖ ជំរុញទាំងប្រព័ន្ធបេះដូងនិងប្រព័ន្ធប្រសាទ, ជំរុញនិងការពារភ្នែក, ជំរុញសុខភាពឆ្អឹង, ប្រឆាំងមហារីក, បន្ថយសម្ពាធឈាម, ទប់ស្កាត់ភាពស្លេកស្លាំង, ព្យាបាលរោគគេងមិនលក់, កម្ចាត់កូឡេស្តេរ៉ុលមិនល្អចេញពីខ្លួន និង ជំរុញប្រព័ន្ធភាពស៊ាំ។ 

៥. ស្លឹកជីរអង្កាម ៖ ជំរុញប្រព័ន្ធរំលាយអាហារនិងការស្រូបយកសារធាតុចិញ្ចឹមក្នុងរាងកាយ, ទប់ស្កាត់ជំងឺមហារីកក្រពេញប្រូស្តាត, ព្យាបាលក្លិនដង្ហើមស្អុយ និង ទប់ស្កាត់ជំងឺរលាកច្រមុះ។ 

៦. ម្ទេសផ្លោក ៖ ជំរុញប្រព័ន្ធរំលាយអាហារ, បញ្ឈប់ការលូតលាស់មេរោគនៅម្តុំតំបន់ឯកជន, ទប់ស្កាត់គ្រុនផ្តាសាយ, ទប់ស្កាត់ការកកឈាមក្នុងសរសៃ, ជំរុញការផលិតទឹកមាត់ដែលចាំបាច់សម្រាប់ការរំលាយអាហារ, បញ្ឈប់ក្លិនដង្ហើមស្អុយ, ជំរុញសាច់ដុំបេះដូងឱ្យប្រសើរឡើង, បំបាត់ឈឺសន្លាក់ឈឺសាច់ដុំនិងឈឺក្បាលប្រកាំង និង ប្រឆាំងមហារីក៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...