adverise with khmeread 1

Aubameyang៖ Real Madrid? ដឹង​ហើយ​ថា​មិនទាន់មាន​កិច្ចព្រមព្រៀង​កើតឡើង ប៉ុន្តែ​...

​    ​ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បាន​ចែចូវ​ក្រុម​អធិរាជ​ស Real Madrid ម្តង​ទៀតហើយ​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​ខណៈ​កីឡាករ​របស់​ក្លឹប Borussia Dortmund ដែល​កំពុង​ស្ថិតក្នុង​ទម្រង់​ស៊ុត​បញ្ចូល​ទី​ច្រើនៗ​រូបនេះ បាន​រំលឹក​ពី​បំណង​របស់ខ្លួន​នៅ​ថ្ងៃ​អនាគត​ដើម្បី​បាន​លេង​ក្នុង​ក្របខ័ណ្ឌ La Liga​។​

​    ​តារា​អន្តរជាតិ​ហ្គា​បុ​ង​រូបនេះ​បាន​ប្រាប់​ទូរទស្សន៍ beIN Sports ថា "Real Madrid? ដឹង​ហើយ​ថា​មិនទាន់មាន​កិច្ចព្រមព្រៀង​កើតឡើង ប៉ុន្តែ​...​ខ្ញុំ​បាន​សន្យា​ជីតា​របស់ខ្ញុំ​ថា ខ្ញុំ​នឹង​លេង​នៅ​ទីនោះ​នៅ​ថ្ងៃ​ណាមួយ​"​។ គាត់​បាន​បន្តទៀតថា "​ហេតុអ្វី​ត្រូវ​ត្រឡប់​ទៅ​ប្រទេស​បារាំង​វិញ​នៅពេលដែល​ខ្ញុំ​បាន​ចាក​ចេញពី​ទីនោះ​បី​ឆ្នាំ​ហើយ​នោះ​? ហេតុអ្វី​មិន​រក​អ្វីដែល​ថ្មី​? ដូចដែល​ខ្ញុំ​បាន​និយាយ​ពីមុន​អ៊ីចឹង ខ្ញុំ​ចង់​លេង​ក្នុងប្រទេស​អេ​ស្ប៉ា​ញ​ហើយក៏​ដើម្បី​លំហែកាយ​ក្នុង​បរិយាកាស​ល្អ​នៅ​ទីនោះ​ដែរ​"​។​

​    ​កីឡាករ​ល្អ​ប្រចាំ​ទ្វីបអាហ្វ្រិក​ឆ្នាំ ២០១៥ រូបនេះ បាន​លាតត្រដាង​ថា គាត់​ប៊ិះ​តែ​នឹងចូលរួម​ជាមួយ Paris Saint-Germain កាលពី​ឆ្នាំមុន ប៉ុន្តែ​គាត់​បាន​បញ្ជាក់ថា "​ឥឡូវ​ខ្ញុំ​ផ្លាស់ប្តូរ​ចិត្ត​ខ្លះៗ​ហើយ​"​។​

    ​​    ​Aubameyang ដែល​រកបាន ២២ គ្រាប់​ក្នុង​ក្របខ័ណ្ឌ Bundesliga រដូវ​កាល​នេះ កំពុងស្ថិត​ក្នុង​កុងត្រា​ជាមួយ Dortmund ដល​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០​។ ទោះជា​យ៉ាងនេះ​ក្តី ប្រសិនបើ​បំណង​របស់គាត់​បាន​ដូច​បំណង គាត់​អាច​នឹង​ចាកចេញ​នៅ​ចុងរដូវ​កាល​នេះ ជាពិសេស​ចំណាប់អារម្មណ៍​ពី Real Madrid តែម្តង​៕

adverise with khmeread
ប្រភព៖ Marca

មតិយោបល់