adverise with khmeread 1

Beckham រិះគន់​ប្រិយមិត្ត Arsenal ទាំងឡាយ​ដែល​ចង់ឱ្យ​លោក Wenger ចាកចេញ​

    ​លោក David Beckham បាន​វាយប្រហារ​ក្រុម​អ្នកគាំទ្រ​ក្រុម​កាំភ្លើង​ធំ​ថា "​គួរឱ្យ​អាម៉ាស់​ណាស់​" បន្ទាប់​ទាមទារ​ឱ្យ​លោក Arsene Wenger ចុះ​ចេញពី​តំណែង​។​

​    ​អតីត​កីឡាករ​ជម្រើសជាតិ​អង់គ្លេស​និង​ក្រុម​បិសាច​ក្រហម Manchester United រូបនេះ​បាន​បញ្ចេញ​មិ​ត​របស់គាត់​នៅលើ​រូបភាព​ក្រុម​អ្នកគាំទ្រ Arsenal ដែល​កាន់​បដា​ស្នើឱ្យ​គ្រូ​កាំភ្លើង​ធំ​ចុះ​ចេញពី​តំណែង ក្នុង​បណ្តាញ​សង្គម Instagram​។ គាត់​បានសរសេរថា "​គួរឱ្យ​អាម៉ាស់មុខ​ណាស់​...​គ្មាន​ការគោរព សុទ្ធតែជា​មនុស្ស​ព្យាយាម​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកដទៃ​"​។​

​    ​Link ទៅកាន់​គណនី​មួយ​នេះ​បាន​បង្ហាញថា វា​គឺជា​លោក Beckham ពិតមែន​ជាមួយ​អ្នក Follow ដល់​ទៅ ២០ លាន​នាក់​។​

​    ​រូប​បដា​នៅលើ​គណនី arsenal_worldwide សរសេរថា "​លោក Arsene អើយ​! អរគុណ​សម្រាប់​អនុ​ស្សារី​យ៍​ទាំង​ប៉ុន្មាន​ប៉ុន្តែ​នេះ​ជា​ពេលវេលា​ដើម្បី​និយាយ​ពាក្យ​លា​ហើយ​"​។​

​    ​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​កំពុងតែ​ប្រឈម​នឹង​ការលំបាក​បន្ទាប់ពី​បរាជ័យ​ជាច្រើន​ក្នុង​ឆ្នាំ​ថ្មី​នេះ និង​កាលពី​ថ្ងៃអាទិត្យ​ពួកគេ​បាន​ធ្លាក់​ចេញពី FA Cup ទៀត ធ្វើឱ្យ​លោក Wenger រឹតតែ​គ្មាន​លេស​ដើម្បី​តទល់​នឹង​ប្រិយមិត្ត​។​

​    ​មិនតែប៉ុណ្ណោះ អ្នកចាំទី Heurelho Gomes របស់ Watford បាន​ចាក់ Arsenal មួយ​កាំបិត​ជាប់​ដើមទ្រូង​បន្ទាប់​ហៅ​កាំភ្លើង​ធំ​ថា "​លោក Wenger កំពុងតែ​ដឹក​ក្រុម​តូច​មួយ​ដែល​មិនអាច​ឈ្នះ​ពាន Premier League"៕

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់