ស្វាមីត្រូវវ៉ាកងតូចយូរប៉ុនណាទៀត បន្ទាប់ពីភរិយាសម្រាលកូនរួច?

ពិតណាស់ ទាំងប្តីទាំងប្រពន្ធគួរចៀសវាងរួមដំណេកភ្លាម បន្ទាប់ពីទើបសម្រាលកូនរួច ពីព្រោះវាអាចបណ្តាលឱ្យចេញឈាម បង្កើនហានិភ័យនៃការឆ្លងមេរោគក្នុងស្បូន និង បង្កឱ្យរយះមុខរបួស ដែលនៅត្រូវការពេលជាសះស្បើយនៅឡើយ។ 

ពេលវេលាដែលបានណែនាំដើម្បីរង់ចាំការរួមដំណេកជាថ្មីគឺចន្លោះពី ៤ ទៅ ៦ សប្តាហ៍។ ទោះបីបន្ទាប់ពីរយៈពេលខ្ទង់ប៉ុនហ្នឹងក៏ដោយ ក៏ស្ត្រីនៅតែជួបការលំបាកក្នុងការមានចំណង់ផ្លូវភេទឡើងវិញ ពុំសូវមានទឹករំអិលក្នុងយោនី និង កើតជំងឺធ្លាក់ទឹកចិត្ត។ 

ដូច្នេះវាជារឿងសំខាន់ណាស់ ដែលត្រូវឱ្យខាងភរិយាជាអ្នកសម្រេចចិត្តចាប់ផ្តើមការរួមដំណេកជាថ្មី នៅពេលនាងយល់ថាបានត្រៀមលក្ខណៈរួចរាល់ទាំងផ្លូវកាយនិងផ្លូវចិត្ត៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...