ចោរប្រដាប់អាវុធប្លន់អត់ស្គាល់តារាបាល់ទាត់ល្បីរបស់ Arsenal! Ozil ភ័យញ័រ ខណៈ Kolasinac ចេញពីឡានដៃទទេដេញវាយចោរកាន់កាំបិតវែងៗ (មានវីដេអូ)

តារាបាល់ទាត់ក្នុងលីកកំពូលអង់គ្លេស Premier League ពីររូបត្រូវបានចោរប្រដាប់អាវុធប៉ុនប៉ងប្លន់រថយន្តនៅតាមផ្លូវមួយស្ថិតក្នុងទីក្រុងឡុងដ៍កាលពីម៉ោង ៥ ល្ងាចថ្ងៃព្រហស្បតិ៍។ 

កីឡាកររបស់កាំភ្លើងធំ Arsenal គឺ Mesut Ozil និង Sead Kolasinac បានស្ថិតនៅក្នុងគោលដៅប្លន់របស់ចោរ ប៉ុន្តែតារាបាល់ទាត់ទាំងពីរបានគេចខ្លួនដោយសុវត្ថិភាព។ នេះបើយោងតាមសេចក្តីថ្លែការណ៍ក្លឹបបានទទួលស្គាល់។

ក្នុងវីដេអូបង្ហាញឱ្យឃើញថា Kolasinac បានដេញវាយចោរនៅតាមដងវិថី Platts Lane នៅជិតតំបន់​ Golders Green នៅឯអំឡុងម៉ោង ៥ល្ងាចនៅប្រទេសអង់គ្លេស។

នៅក្នុងវីដេអូដែលល្បីល្បាញយ៉ាងខ្លាំងលើបណ្តាញផ្សព្វផ្សាយសង្គម គេឃើញ Kolasinac កំពុងវាយតបតទៅកាន់ចោរពីរនាក់ ដែលមានកាំបិតវែងនៅក្នុងដៃ។ ខ្សែការពារស្លាបរូបនេះបានចេញពីឡាន ដើម្បីប្រឈមជាមួយនឹងចោរពាក់ម៉ាស់ ដែលបានទាញទ្វារឡានខណៈកំពុងជិះម៉ូតូ។ ក្រោយការវាយតប់គ្នាមួយសន្ទុះមកនោះ ទីបំផុតតារាទាំងពីរក៏គេចខ្លួនដោយសុវត្ថិភាព ហើយចោរក៏បរាជ័យក្នុងការប្លន់។  

សាក្សីឈ្មោះ Simon Collins អាយុ៤៦ឆ្នាំបានឃើញបុរសពីរនាក់ជិះម៉ូតូទាដេញតាមរថយន្តរបស់កីឡាករទាំងពីរនៅលើវិថី Finchley Road ដោយកាន់ដុំឥដ្ឋក្នុងបំណងវាយបំបែកកញ្ចក់រថយន្តដើម្បីប្លន់៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16