adverise with khmeread 1

​កីឡាករ​បាល់ឱប Peacock និយាយថា​គូប្រជែង​បាន​ទាញ​ប្រដាប់ភេទ​របស់គាត់​ដាច់រយះ​ស្ទើរ​ប្រើការ​លែងកើត​

    ​តារា​បាល់ឱប Haydn Peacock បាន​រងរបួស​លិង្គ​ដ៏​គួរឱ្យ​តក់ស្លុត​មួយ​ខណៈ​គាត់​កំពុង​លេង​ឱ្យ​ក្រុម AS Carcassonne របស់​បារាំង​កាលពី​ខែ​មុន​។​

​    ​អ្នក​ប្រហែលជា​ត្អូញត្អែរ​នៅពេលដែល​ប៉ះ​ទ​ង្កិ​ច​តំបន់​នោះ ហើយ​អ្នក​ប្រហែលជា​ត្រឹមត្រូវ​ហើយ ព្រោះ​កីឡាករ​សញ្ជាតិ​អូស្ត្រាលី​រូបនេះ​បាន​ហូរ​ទឹកភ្នែក​ដោយសារ​ដេរ​អស់ ១១ ធ្នេ​រ​ដើម្បី​ជួសជុល​ការខូចខាត​។​

​    ​គាត់​បាន​និយាយថា "​នៅ​តង់​ទីមួយ​ខ្ញុំ​ប្រាប់​ខ្លួនឯង​ថា​ខ្ញុំ​ត្រូវតែ​ពិនិត្យមើល​វា​។ ខ្ញុំ​បាន​ឆែក​វា​ហើយ​ឃើញថា​ស្បែក​បាន​រហែក​ចេញពី​គ្នា និង​នៅពេលនោះ​ហើយ​ខ្ញុំ​បាន​ស្រែកថា ចង្រៃ​យ៉​! ឯណា​ទៅ​គ្រូពេទ្យ​? ឯណា​ទៅ​គ្រូពេទ្យ​"? គាត់​បាន​បន្តទៀតថា "​គូប្រកួត​របស់ខ្ញុំ បានធ្វើ​ការដណ្តើម​បាល់​ហើយក៏​ឆ្លៀត​លូក​ទាញ​លិង្គ​របស់ខ្ញុំ​ពេញៗ​ដៃ​និង​កន្ត្រាក់​ថែមទៀត​"​។​

​    ​បន្ទាប់មក​គាត់​បានបង្ហាញ​រូបភាព​នោះ​ទៅក្នុង​បណ្តាញ​សង្គម Instagram ដើម្បី​ផ្តល់ ដំណឹង​ថ្មីៗ​ពី​បញ្ហា​របួស​របស់គាត់ ប៉ុន្តែ​សំណាងល្អ គាត់​មិន​ទទួលរង​បញ្ហា​របួស​ធ្ងន់ធ្ងរ​ឡើយ​៕

 

 

adverise with khmeread
ប្រភព៖ Metro

មតិយោបល់