adverise with khmeread 3

​តើ Leicester នឹង​លើក​ពាន Premier League ក្នុង​រដូវ​កាល​នេះ​មែន​អត់​?

​    ​បន្ទាប់ពី​មកដល់​ទឹកដី​អង់គ្លេស​កាលពី​ប្រាំពីរ​ខែ​មុន ទីបំផុត​កីឡាករ Shinji Okazaki បា​នរក​គ្រាប់​បាល់​ជួយ​ក្រុម Leicester ឱ្យទទួល​ជ័យជម្នះ​លើ​ក្រុម​សារិកា​ព្រៃ Newcastle បានសម្រេច​នៅ​ទឹកដី King Power កាលពី​យប់មិញ​។​

​    ​ខ្សែប្រយុទ្ធ​រូបនេះ​បានបង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ជាមួយនឹង​ការ​ស៊ុតរ​ឡា​ត ជួយ​ឱ្យ​ក្រុម​ទទួលបាន​បី​ពិន្ទុ​យ៉ាង​លំបាក​ទៅលើ​ក្រុម​កំពុង​ត្រូវការ​ពិន្ទុ​យ៉ាងខ្លាំង ហើយ​ឥឡូវ​ពួកគេ​ដាច់​ប្រាំ​ពិន្ទុ​ហើយពី​លេខ​ពីរ​។​

​    ​ប៉ុន្តែ​តើ​ពួកគេ​ពិតជា​លើក​ពាន​ក្នុង​រដូវ​កាល​នេះ​មែនដែរ​ឬទេ​? បើ​យោងតាម​ពិន្ទុ​បច្ចុប្បន្ន​និង​ទម្រង់​លេង​ដ៏​ពោរពេញ​ទៅដោយ​កម្លាំងចិត្ត ពួកគេ​ច្បាស់​ជា​គ្រង​តំណែង​ជើងឯក​ជាក់​ជាមិនខាន​។ តែ​ពួកគេ​នៅសល់​ការប្រកួត​ចំនួន​ប្រាំបី​ប្រកួត​ទៀត ហើយ Leicester នឹងត្រូវ​ជួប​ក្រុម​យ៉ាប់យ៉ឺន​ជាច្រើន ប៉ុន្តែ​សុទ្ធសឹងតែ​ជា​ក្រុម​ស្រែក​ឃ្លាន​នូវ​ជ័យជម្នះ​។​

​    ​ទោះជា​យ៉ាងនេះ​ក្តី ពួកគេ​នឹងត្រូវ​ប្រឈមមុខ​នឹង​ក្រុម​ខ្លាំង​គួរសម​ផងដែរ ដូចជា Chelsea, Manchester United, Everton, West Ham, ហើយ​និង​ក្រុម​កំពុង​ស្រែក​ឃ្លាន​ជ័យជម្នះ​ដូចជា Sunderland, Swansea, Southampton និង Crystal Palace​។​

​    ​អ្វីដែល Leicester គួរ​ធ្វើ​នោះ​គឺ​បន្ត​ជ័យជម្នះ​ឬក៏​ស្មើ​ដើម្បី​ឈានទៅដល់​ក្តី​សុបិន​របស់ខ្លួន ប៉ុន្តែ​តើ​ពួកគេ​ពិតជា​អាច​ធ្វើបាន​ពិតមែន​ជាមួយ​ការប្រកួត​ដ៏​លំបាក​ចុងក្រោយ​ទាំងនេះ​?៕

 

adverise with khmeread

មតិយោបល់