រូបថតក្មេងប្រុសពិការដៃជួបជាមួយកីឡាការិនីពិការដៃដូចគ្នា កំពុងល្បីពេញអ៊ីនធឺណេត

ក្មេងប្រុសអាយុមួយឆ្នាំឈ្មោះ Joseph Tidd និងកីឡាការិនីបាល់ទាត់នាង Carson Pickett មានចំណុចដូចគ្នាច្រើន គឺ ពួកគេស្រឡាញ់បាល់ទាត់ ពួកគេទាំងពីរជាអត្តពលិកនិងគ្មានដៃឆ្វេងដូចគ្នា ហើយពួកគេបានជួបគ្នាកាលពីចុងខែមុនក្នុងរូបភាពមួយដែលកំពុងល្បីពេញអ៊ីនធឺណេត។

អ្នកទាំងពីរបានជួបគ្នានៅពេលនាង Pickett វ័យ ២៥ ឆ្នាំបានកំពុងរត់ត្រឹកៗទៅរកគ្រួសាររបស់ Joseph បន្ទាប់ពីឮពួកគេអបអរក្រុមម្ចាស់ផ្ទះ។ នាងបានទះដៃខាងពិការម្ដងហើយម្ដងទៀតជាមួយនឹងក្មេងប្រុសដ៏រីករាយមួយនោះ ខណៈដែលម្ដាយរបស់ក្មេងប្រុសកាន់កាមេរ៉ាថត និងឪពុកជួយកូនឱ្យទះដៃខាងពិការជាមួយនឹងកីឡាការិនីរូបនោះ។

ហើយរូបភាពដ៏គួរឱ្យស្រឡាញ់មួយនេះ និងរំភើបមួយនេះ កំពុងល្បីពេញបណ្ដាញសង្គមបរទេស។

ដោយឡែក ក្មេងប្រុសនោះ បានជិះឡានពេញមួយថ្ងៃទៅផ្ទះ ដោយមើលទៅដៃពិការរបស់គាត់ទាំងញញឹម ហើយបាននិយាយថា គាត់ដឹងថាគាត់ មានមិត្តម្នាក់ដូចគាត់ដែរ៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab