អតីតទាហានអាមេរិកមកដាក់ពាក្យសុំការងារនៅការិយាល័យប្រៃសណីយ៍, គ្រាន់តែឆ្លើយថាត្រូវគ្រាប់បែកពិការផ្លោក ជាប់ភ្លាម ប៉ុន្តែស្ងាត់មាត់ឈឹង ពេលអ្នកសម្ភាសន៍បកស្រាយសំណួរចុងក្រោយ!

សំណើច ៖ បុរសម្នាក់បានទៅការិយាល័យប្រៃសណីយ៍អាមេរិកដើម្បីដាក់ពាក្យសុំការងារធ្វើ។ នៅពេលទៅដល់ អ្នកសម្ភាសន៍សួរគាត់ "តើលោកមានអាឡែរស៊ីនឹងអ្វីទេ?"។ អ្នកដាក់ពាក្យតបថា "ខ្ញុំអាឡែរស៊ីជាមួយកាហ្វេ។ ខ្ញុំមិនអាចផឹកកាហ្វេបានទេ"។ អ្នកសម្ភាសន៍សួរទៀតថា "តើលោកធ្លាប់បម្រើកងទ័ពទេ?"។ អ្នកដាក់ពាក្យនោះឆ្លើយថា "ខ្ញុំធ្លាប់ធ្វើទាហាននៅអ៊ីរ៉ាក់២ឆ្នាំ"។ 

អ្នកសម្ភាសន៍សួរបន្ត "ធ្លាប់ធ្វើទាហានចឹង លោកនឹងទទួលបាន ៥ ពិន្ទុសម្រាប់ឱកាសទទួលបានការងារ"។ បន្ទាប់មកអ្នកសម្ភាសន៍សួរទៀត "ចឹងតើលោកមានពិការត្រង់ណាទេ?"។ អ្នកដាក់ពាក្យ "បាទខ្ញុំពិការ។ គ្រាប់បែកមួយផ្ទុះក្បែរខ្ញុំបណ្តាលឱ្យបាត់ប្លោកទាំងពីរគ្រាប់"។ 

អ្នកសម្ភាសន៍ធ្វើទឹកមុខស្រងូតស្រងាត់ រួចបន្តនិយាយយ៉ាងដូច្នេះ "ចឹង​ លោកគឺជាអតីតយុទ្ធជនពិការ។ ដូច្នេះលោកទទួលបានពិន្ទុគ្រប់គ្រាន់សម្រាប់ចូលបម្រើការងារហើយ។ ម៉ោងការងារទូទៅរបស់យើងចាប់ផ្តើមពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៤ រសៀល។ លោកអាចចាប់ផ្តើមពីម៉ោង ១០ ព្រឹក និងធ្វើការពីថ្ងៃចន្ទដល់ថ្ងៃសុក្រ"។ 

អ្នកដាក់ពាក្យឆ្ងល់ រួចសួរ "បើម៉ោងការងារចាប់ផ្តើមនៅម៉ោង ៨ ព្រឹកដល់ម៉ោង ៤ រសៀល ម៉េចក៏លោកមិនព្រមឱ្យខ្ញុំមកធ្វើការពីម៉ោង៨ ដល់ម៉ោង ១០ព្រឹកផងទៅ?"។ 

អ្នកសម្ភាសន៍តបមួយម៉ាត់ស្ងាត់មាត់ឈឹង ៖ "នេះគឺជាការងាររដ្ឋ។ ពីរម៉ោងដំបូង ពួកយើងគ្រាន់តែដើរចុះឡើងផឹកកាហ្វេ និង អេះប្លោកលេងប៉ុណ្ណោះ។ ចឹងវាគ្មានប្រយោជន៍អីដែលលោកត្រូវមកម៉ោងនេះទេ ព្រោះលោកមិនចេះផឹកកាហ្វេ ហើយក៏អត់មានផ្លោកអេះដែរ"៕ 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab