adverise with khmeread 1

FA Cup វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​៖ Crystal ប៉ះ Watford ខណៈ Everton កំពុង​ចាំ Man Utd ឬ West Ham

    ​ការចាប់​ក្រុម​សម្រាប់​ការប្រកួត FA Cup វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​បាន​ប្រព្រឹត្តិ​ឡើង ខណៈ​ការប្រកួត​ដ៏​ជក់ចិត្ត​កាលពី​សប្តាហ៍​មុន​បានបញ្ចប់​ដោយ​ក្រុម Arsenal, Chelsea បាន​ធ្លាក់​ចេញពី​ការប្រកួត ស្របពេល​បិសាច​ក្រហម Manchester United នឹងត្រូវ​ប្រកួត​ជើង​ទី​ពីរ​ជាមួយ West Ham ដើម្បី​រក​ក្រុម​ឡើងទៅ​ជួប Everton​។​

​    ​Crystal Palace នឹងត្រូវ​ប្រឈមមុខ​នឹង​ក្រុម Watford ដែល​បាន​បំបាក់​កាំភ្លើង​ធំ Arsenal កាលពី​សប្តាហ៍​មុន នៅ​ខែ​ក្រោយនេះ​។ ការប្រកួត​ទាំងពីរ​នេះ​នឹងត្រូវ​ធ្វើឡើង​នៅ​ទឹកដី Wembley នៅ​ថ្ងៃទី ២៣/២៤ ខែមេសា​ខាងមុខ​។​

​    ​ខាងក្រោម​នេះ​ជាការ​ចាប់​ក្រុម​សម្រាប់​ការប្រកួត FA Cup វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​!

​    ​- Crystal Palace v Watford
​    ​- Everton v Manchester United/West Ham៕​

adverise with khmeread

មតិយោបល់