adverise with khmeread 1

​បេសកកម្ម​ស្វែងរក​ជីវិត​នៅលើ​ភព​អង្គារ​បានចាប់ផ្តើម​ហើយ​!

​    ​កាលពី​ម្សិលមិញ យានអវកាស​មនុស្សយ​ន្ត ដែលជា​បេសកកម្ម​អវកាស​រវាង​សហភាព​អឺរ៉ុប​និង​ប្រទេស​រុស្ស៊ី បានចាប់ផ្តើម​ការធ្វើដំណើ​រ​រយៈពេល​ប្រាំពីរ​ខែ​របស់ខ្លួន​ដើម្បី​ស្វែងរក​ជីវិត​នៅលើ​ភព​អង្គារ​។​

​    ​ទីភ្នាក់ងារ​អវកាស​រុស្ស៊ី Roscosmos និង​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA) បាន​និយាយថា រ៉ុក្កែត Proton របស់​ប្រទេស​រុស្ស៊ី​បាន​ដឹក​យានអវកាស​ទៅក្នុង​លំហ​នៅ​ទីតាំង​ប្រតិបត្តិការ Baikonur Cosmodrome របស់​រុស្ស៊ី​ក្នុងប្រទេស​កា​ហ្សា​ក់​ស្ថាន​នៅវេលា​ម៉ោង ០៩:៣១ (GMT) តាម​គ្រោងទុក​។​

​    ​យានអវកាស ExoMars 2016 ដែលជា​សហការគ្នា​រវាង ESA និង Roscosmos គឺជា​ផ្នែក​ទីមួយ​នៃ​ការធ្វើដំណើរ​ដែលមាន​ចំនួន​ពីរ​ដំណាក់កាល​ក្នុង​គោលបំណង​ឆ្លើយ​នូវ​សំណួរ​អំពី​អត្ថិភាព​នៃ​ជីវិត​លើ​ភព​អង្គារ​។ ទីភ្នាក់ងារ ESA បាន​និយាយថា គោលបំណង​របស់​ពួកគេ​គឺ​ដើម្បី​កំណត់ថា​តើ​ភព​អង្គារ​អាចមាន​ជីវិតរ​ស់​នៅ​ឬ​យ៉ាងណា​។​

​    ​ដោយ​បំពាក់​ជាមួយ​ឧបករណ៍​ដ៏​ទំនើប​ផុត​លេខ គម្រោង​ដែលមាន​ឈ្មោះ Trace Gas Orbiter (TGO) គឺ​ត្រូវបាន​រំពឹងទុក​ថា នឹង​ទៅដល់​ភព​អង្គារ​នៅ​ខែតុលា​ខាងមុខ​បន្ទាប់ពី​ធ្វើដំណើរ​អស់​រយៈ​ចម្ងាយ ៤៩៦ លាន​គីឡូម៉ែត្រ​។​

​    ​TGO នឹង​ផ្តិត​យក​រូបភាព​ភព​ក្រហម​មួយ​នេះ​និង​ធ្វើ​ការវិភាគ​ខ្យល់​របស់​វា មុននឹង​បំបែក​ខ្លួន​ពី​យាន​ជូន​ដំណើរ Schiaparelli ពីរ​បី​ថ្ងៃ​មុននឹង​ចូលទៅក្នុង​បរិយាកាស​របស់​ភព​។​

​    ​ដំណាក់កាល​ទី​ពីរ​នៃ​យាន​ភព​អង្គារ​ដែល​បានដាក់​កាលវិភាគ​បាញ់​បង្ហោះ​ក្នុង​ឆ្នាំ ២០១៨ ខាងមុខ ហាក់ដូចជា​នឹង​ពន្យារពេល​ដោយសារ​បញ្ហា​ហិរញ្ញ​វិ​ត្ថុ​។​

​    ​គោលដៅ​សំខាន់​មួយ​គឺ​ដើម្បី​ធ្វើការ​វិភាគ​ឧស្ម័ន​មេតាន ដែលជា​ឧស្ម័ន​ដែល​នៅលើ​ភពផែនដី​យើង​ត្រូវបាន​កកើតឡើង​ភាគច្រើន​ដោយ​អតិសុខុមប្រាណ​ដែល​រស់ និង​ដាន​ផ្សេងទៀត​ដែល​បាន​សង្កេតឃើញ​ដោយ​បេសកកម្ម​មុនៗ​។​

​    ​ESA បាន​និយាយថា ឧស្ម័ន​មេតាន​ជាទូទៅ​ត្រូវបាន​បំផ្លាញ​ដោយ​វិទ្យុសកម្ម​អ៊ុ​ល​ត្រា UV ក្នុង​រយៈពេល​ពីរ​បី​រយ​ឆ្នាំ នេះ​មានន័យថា​ចំពោះ​ករណី​ភព​អង្គារ "​ឧស្ម័ន​នេះ​នៅតែ​ត្រូវបាន​ផលិត​នៅពេល​សព្វថ្ងៃនេះ​"​។​

​    ​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​បាន​និយាយថា TGO នឹង​វិភាគ​ឧស្ម័ន​មេតាន​របស់​ភព​អង្គារ​ឱ្យ​លម្អិត​បន្ថែមទៀត​ជាង​បេសកកម្ម​មុនៗ ដើម្បី​ព្យាយាម​កំណត់​ប្រភពដើម​របស់​វា​។​

​    ​យាន​ចម្លង Schiaparelli នឹង​ចំណាយពេល​ពីរ​បី​ថ្ងៃ​ដើម្បី​វាស់​លក្ខខណ្ឌ​អាកាសធាតុ​លើ​ភព​មួយ​នេះ​ដោយ​រួមបញ្ចូល​ទាំង​រដូវ​ព្យុះ​ធូលី​ដី ហើយ​វា​ជា​អ្នក​នាំ​ផ្លូវ​ដល់​យាន​ក្រោយៗ​ផងដែរ​។​

​    ​ទី​អវកាស​បាន​ក្លាយជា​តំបន់​មួយចំនួន​នៃ​ការសហការ​រវាង​រដ្ឋា​ភិ​បាល​ក្រុង​ម៉ូស្គូ​និង​លោកខាងលិច ដែល​មិន​ត្រូវបាន​បំផ្លាញ​ដោយ​ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នរ​យោ​បាយ​ដែល​កំពុង​កើតឡើង​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​និង​ស៊ី​រី​នោះឡើយ​៕

adverise with khmeread
ប្រភព៖ Bangkok Post,Daily Mail,ESA

មតិយោបល់