adverise with khmeread Get rid of your headache in just 3 minutes

ចាប់​កន្សែងពោះគោ​មក​ធ្វើបែបនេះ​សាកមើល៎​! លោក​អ្នកនឹង​ស្តាយក្រោយ​ដែល​ពុំ​បានដឹង​ពី​ល្បិច​មួយ​នេះ​!

    ​យើង​គ្រប់គ្នា​សុទ្ធតែ​ធ្លាប់​ឈឺក្បាល​ម្តង​ម្កា​យ​ចៀស​មិន​រួច​នោះទេ​។ ប្រសិនបើ​លោកអ្នក​ចង់​រៀន​ពី​ល្បិច​សាមញ្ញៗ និង​កម្ចាត់​ការឈឺ​ក្បាល​ភ្លាមៗ សូម​អាន​អត្ថបទ​នេះ​។

​    ​យើង​ណែនាំ​នូវ​វិធីសាស្ត្រ​នេះ​ព្រោះ​វា​មាន​ប្រយោជន៍​ជាង​ថ្នាំ​គ្រាប់​។ ការ​ម៉ាស្សា​ក្បាល​ក៏​ធ្វើឱ្យ​យើង​រីករាយ​ផងដែរ​។

​    ​ការ​ម៉ាស្សា​ជួយ​ជំរុញ​លំហូរ​ឈាម​ក្នុង​តំបន់​ដែលមាន​បញ្ហា បញ្ចេញ​ស្ត្រេ​ស៍​ចោល និង​កាត់បន្ថយ​ការឈឺចាប់​។

​    ​* ត្រូវធ្វើ​បែបណា​ជាមួយនឹង​កន្សែងពោះគោ​?
​    ​
​    ​របៀប​ម៉ាស្សា​នេះ​គឺជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​សម្រួល​លំហូរ​ឈាម​ក្នុង​ក្បាល និង​ក​របស់​អ្នក និង​ដើម្បី​កម្ចាត់​ការឈឺ​ក្បាល​ភា្ល​មៗ​។​

​    ​ចាប់​កន្សែងពោះគោ​មួយ​ដើម្បី​អនុវត្តតាម​វិធីសាស្ត្រ​នេះ​។ រមូល​កន្សែងពោះគោ​ចូលគ្នា​ឱ្យ​ត្រ​វែង​។ យក​កន្សែងពោះគោ​នោះ​ដាក់​អឹ​ប​នឹង​ក្បាល​របស់លោក​អ្នក​ឱ្យ​ខ្លាំង ដោយ​ដៃ​កាន់​ចុង​កន្សែង​ទាំងសងខាង​។ បន្ទាប់មក​ចាប់ផ្តើម​ត្រដុស​កន្សែង​នោះ​ចុះឡើងៗ​លើ​ក្បាល ក និង​ស្មា​។ ត្រដុស​ចុះឡើងៗ​និង​ខ្លាំង​ឡើងៗ​ដោយ​សន្សឹមៗ​។

​    ​ធ្វើបែបនេះ ៣ ទៅ ៥ នាទី​។ វា​អាច​ល្មម​គ្រប់គ្រាន់​ដើម្បី​បំបាត់​ការឈឺ​ក្បាល​។ ប្រសិនបើ​ការឈឺចាប់​នៅ​បន្តទៀត សូម​សម្រាក ១០ នាទី​សិន សឹម​ធ្វើការ​ម៉ាស្សា​បែបនេះ​ម្តងទៀត​។

​    ​យោងតាម​អ្នកជំនាញ​ម៉ាស្សា ការឈឺចាប់​ពេល​មក​រដូវ​គឺជា​មូលហេតុ​ចម្បង​នៃ​ការឈឺ​ក្បាល​។ ការ​ម៉ាស្សា​ដោយ​ការ​រុំ​កន្សែងពោះគោ​មក​ត្រដុស​លើ​ក្បាល​ចុះឡើង​នេះ​នឹង​ជួយ​ធ្វើឱ្យ​ធូរស្បើយ​លើ​ក្បាល និង​ក ដែល​ជួយ​បំបាត់​សាច់ដុំ​រឹង និង​មាន​ប្រសិទ្ធភាព​លើ​ការឈឺ​ឆ្អឹង​កងក​ផងដែរ​។

​     ការឈឺ​ក្បាល​នឹង​បាត់​ទៅវិញ​យ៉ាង​លឿន ប្រសិនបើ​លោកអ្នក​ផ្សំ​ការ​ម៉ាស្សា​នេះ​ជាមួយ​របៀប​ព្យាបាល​បុរាណ ដោយ​ការផឹក​តែ​ស្លឹក​ជីរអង្កាម ដែល​ជួយ​សម្រួល​ដល់​សរសៃឈាម​នោះ​៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់