adverise with khmeread Goddard

បង្ខំ​ឲ្យ​សាស្ត្រាចារ្យ​ម្នាក់​លាលែង បន្ទាប់ពី​ដឹងថា លោក​ជា​តួអង្គ​ក្នុង​ភាពយន្ត​សិច​

​    ​សាស្ត្រាចារ្យ​អាប់យស Nicholas Goddard វ័យ​៦១​ឆ្នាំ​បាន​លាលែង​ពី​តួ​នា ទី​របស់លោក​នៅ​សកលវិទ្យា​ល័យ Manchester University បន្ទាប់ពី​ឆាកជីវិត​ដ៏​អាថ៌កំបាំង​របស់លោក​ជា​តួអង្គ​ក្នុង​រឿង​សិច​ត្រូវបាន​លាតត្រដាង​។​
    ​មានការ​ស៊ើបអង្កេត​លើ​អាជីព​សម្ងាត់​រប​ស់បុរ​ស​កូន​បី​រូបនេះ​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​សិច បន្ទាប់ពី​និស្សិត​ម្នាក់​ចំណាំ​មុខ​សាស្ត្រាចារ្យ​រូបនេះ​បាន​ក្នុង​ភាពយន្ត​របស់លោក​។​

​    ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​អ្នកនាំពាក្យ​របស់​សកល​វិទ្យាល័យ Manchester University បាន​និយាយថា “​លោក​សាស្ត្រា ចា​រ្យ Nick Goddard បាន​លាលែង​ពី​តួនាទី​របស់​នៅ​សកល​វិទ្យាល័យ​នេះ ដោយ​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃទី​១​ខែមេសា​ឆ្នាំ​២០១៦​នេះ​។ ការងារ​និង​ភារកិច្ច​របស់លោក​នឹងត្រូវ​ទទួលខុសត្រូវ​បន្ត​ដោយសា​ហការី​ចាប់ពីពេលនេះ​ដល់​ថ្ងៃទី​១​ខែមេសា​ឆ្នាំ​២០១៦​នេះ​តទៅ​”​។​

​    ​លោក Nicholas Goddard ជា​សាស្ត្រាចារ្យ​និង​បង្រៀន​ផ្នែក​គីមីវិទ្យា​អស់​រយៈពេល​ជិត​២៥​ឆ្នាំ​មកហើយ​នោះ ត្រូវបាន​គេ​ស្គាល់ឈ្មោះ Old Nick ក្នុង​ភាពយន្ត​សិច​របស់លោក​។ ភាពយន្ត​មួយចំនួន​ក្នុងចំណោម​ភាពយន្ត​សិច​ដែល​សាស្ត្រាចារ្យ​រូបនេះ​ចូលចិត្ត​សម្តែង​ជាមួយ​ស្ត្រី​វ័យក្មេង​ជាង​រហូតដល់​៤០​ឆ្នាំ​នោះ​ទាក់ទាញ​បានការ​ចូល​បើក​មើល​រាប់លាន​ដង​៕

adverise with khmeread
ប្រភព៖ Mirror,Daily Mail

មតិយោបល់