F55fb7a3 5746 4d1c 9ae4 6839add66293

ប៉ូលិស​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន បាន​ម្នាក់​

      កណ្តាល ​៖ ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ម្នាក់ ត្រូវបាន​ប៉ូលិស​ខេ​ត​ត​កណ្តាល​ចាប់ខ្លួន ខណ​:​សមត្ថកិច្ច​បើក​ប្រតិបត្តិការ​ជាង​២​ម៉ោង គិត​ចាប់តាំងពី​ម៉ោង​១០​និង​៤០​នាទី​យប់​រហូតដល់​ម៉ោង​១២​និង​៣០​នាទី ឈានចូល​ថ្ងៃទី​១៥​មីនា ឆ្នាំ​២០១៦ នៅ​ភូមិ​សំរោង​១​សង្កាត់​ក្រុង​តាខ្មៅ​ខេត្តកណ្តាល។ 

      ប៉ូលិស​ជាច្រើន​នាក់ ក្រោម​បញ្ជា​ផ្ទា​ល់ពី​ស្នងការ​នគរបាល​ខេត្តកណ្តាល លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន និង​លោក​វរសេនីយ៍ទោ ស៊ឺ​ម ប៊ុត​ប​ណ្ឌឹ​ត អធិការ​ក្រុង​តាខ្មៅ បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ករណី​គ្រឿងញៀន។ យ៉ាងណាក៏ដោយ​លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​នេះ សមត្ថកិច្ច​មិនទាន់​បង្ហាញ​ជា​សាធារៈណៈ​នៅឡើយ។ 

      ក្រោយពី​ចាប់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ហើយ​នោះ សមត្ថកិច្ច​បាន​បន្ត​តាម​ចាប់​បក្ខពួក​បន្ថែមទៀត៕​

អ្នកនឹងចូលចិត្ត

មតិយោបល់