អ្នកវិទ្យាសាស្ត្រនិយាយថា គ្រាប់អាល់ម៉ុងនិងវ៉លណាត់ជាប្រភពជំរុញចំណង់និងជួយឈានដល់ទីបំផុតនៃតម្រេកបានយ៉ាងល្អប្រសើរសម្រាប់បុរស

ការទទួលទានគ្រាប់វ៉លណាត់ និងគ្រាប់អាល់ម៉ុង ៦០ ក្រាមរៀងរាល់ថ្ងៃ អាចជួយជំរុញចំណង់ផ្លូវភេទចំពោះបុរស និង ជួយឱ្យពួកគេឈានដល់ទីបំផុតនៃតម្រេកបានយ៉ាងល្អប្រសើរ។ 

ក្រុមអ្នកស្រាវជ្រាវអេស្ប៉ាញអះអាងថា បុរសជាច្រើនបានរាយការណ៍ថាមានជីវិតផ្លូវភេទល្អប្រសើរ បន្ទាប់ពីញ៉ាំគ្រាប់ផ្លែឈើទាំងពីរប្រភេទនេះមួយក្តាប់រៀងរាល់ថ្ងៃ។ 

ក្រុមអ្នកវិទ្យាសាស្ត្រជឿថា សារធាតុចិញ្ចឹមនៅក្នុងគ្រាប់ផ្លែឈើទាំងនេះជួយបញ្ជូនសញ្ញាទៅលិង្គ ដែលជួយជំរុញរំញោច និង ការអនុវត្តលើគ្រែបានយ៉ាងប្រសើរ។ 

សារធាតុអង់ទីអុកស៊ីដង់ ដ៏សម្បូរហូរហៀនៅក្នុងគ្រាប់ផ្លែឈើទាំងពីរនេះ ក៏ផ្តល់ផលប្រយោជន៍ដល់ប្រព័ន្ធបេះដូងផងដែរ ហើយចរន្តលំហូរឈាមដែលមានសុខភាពល្អគឺត្រូវបានផ្សាភ្ជា​ប់ទៅនឹងការកើនឡើងចំណង់តណ្ហា៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...