មួកមាំមែន! បុរសម្នាក់ត្រូវឡានដឹកដីកិនក្បាល តែសំណាងល្អមានមួកសុវត្ថិភាពជួយការពារអាយុជីវិត កិនមិនបែកក្បាល

អ្នកជិះម៉ូតូម្នាក់ ដែលត្រូវបានឡានដឹកដីបុក និងកិនពីលើក្បាលក្នុងភាគខាងកើតប្រទេសចិន នៅរស់រានមានជីវិតក្នុងឧបទ្ទវហេតុនោះដោយសារតែមួកសុវត្ថិភាពរបស់គាត់។

ឡានដឹកដីនោះបានបត់ស្ដាំដៃនៅផ្លូវប្រសព្វមមាញឹកមួយក្នុងទីក្រុង Ningbo ខេត្ត Zhejiang នៅពេលវាបានបុកបុរសនោះដួលទៅនឹងដី និងបើកកិនពីលើគាត់ទៀត។

កង់ឡានដឹកដីនោះបានកិនបែកមួកសុវត្ថិភាពខ្ទេច និងទាញចេញពីក្បាលបុរសនោះទៀត ហើយបុរសនោះដេកដួលលើដីទាំងបាត់បង់ស្មារតី និងត្រូវបានគេបញ្ចូនទៅមន្ទីរពេទ្យ។

ដោយឡែកវេជ្ជបណ្ឌិតលោក Pan Yunping ជាពេទ្យផ្នែកក្បាលនៅមន្ទីរពេទ្យ Ningbo Sixth Hospital និយាយថា បុរសនោះមិនស្ថិតក្នុងការគំរាមកំហែងបាត់បង់ជីវិតនោះទេ បើទោះជាទទួលរងរបួសក្បាល រួមមានទាំងដាច់ស្បែកក្បាលផងដែរ៕

 

adverise with khmeread