ឃាត់មនុស្ស​ស្រីប្រុស៨​នាក់​ ពីបទផ្ដល់សេវាកម្មពិសេសនៅសង្កាត់​បឹងសាឡាង​

ភ្នំពេញ​ ៖​ មនុស្ស​ស្រីប្រុស៨​នាក់​ ត្រូវបានសមត្ថកិច្ចចម្រុះឃាត់ខ្លួននានៅថ្ងៃទី២៩កក្កដាឆ្នាំ២០១៩​ វេលា​ម៉ោង៨និង៣០នាទីយប់​ នៅផ្ទះលេខ១៦២Eo ផ្លូវ​២៧១ក្រុម៧​ ភូមិ​៣​ សង្កាត់​បឹងសាឡាង​ ខណ្ឌទួលគោក​ ពីបទសញ្ចារកម្ម​ ។ 

ប៉ូលិសនិយាយថា​ កម្លាំង​ប៉ូលិសប៉ុស្តិ៍​រដ្ឋបាលបឹងសាឡាង​ បានសហការជាមួយ​កម្លាំងប៉ូលិស​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ ដឹកនាំដោយលោកស្រី សឺ វណ្ណនី ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ​ បានចុះ​បង្ក្រាប​ផ្ទះលេខ១៦២Eo ផ្លូវ​២៧១
ក្រុម៧​ ភូមិ​៣​ សង្កាត់​បឹងសាឡាង​ ខណ្ឌទួលគោក​ ដោយបានឃាត់ខ្លួន​មនុស្ស​៨​នាក់​ (ប្រុស៣នាក់)រួមជាមួយវត្ថុតាងរួមមាន១-ស្រោមអនាម័យមិនទាន់ប្រើចំនួន២៧​ស្រោម​ប្រើរួចចំនួន២៣,២-ដបកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន០១​ ,៣-ឯកសារខ្ចីលុយចំនួន០១​និង
៤-ម៉ូតូចំនួន១គ្រឿង​ ម៉ាកហុងដាវ៉េវ100ពណ៌ខ្មៅពាក់ស្លាកលេខ​ភ្នំពេញ1FT-3308។ 

ក្រុម​ប្រតិបត្តិការ​បាន​សម្រេច​បិទទីតាំងខាង​លេី​ជា​បណ្ដោះ​អាសន្ន​ និងជនសង្ស័យ៨នាក់​ បញ្ជូនទៅនាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ នៃក្រសួងមហាផ្ទៃដើម្បីធ្វើការបន្ត៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab