ឃាត់ស្ត្រីម្នាក់ពាក់ព័ន្ធគ្រឿងញៀននៅសង្កាត់បឹងសាឡាង

ភ្នំពេញ​ ៖ កម្លាំងប៉ូលិសផ្នែកប្រឆាំងគ្រឿងញៀនខណ្ឌទួលគោក បានសហការជាមួយកម្លាំង ប៉ូលិសប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ បានធ្វើការឃាត់ខ្លួនជសង្ស័យម្នាក់ជាក់ស្ដែងពី បទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់នៅចំណុចមុខផ្ទះលេខ៣០ ផ្លូវលេខ២៧២ ក្រុមទី២៩ ភូមិ៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក នៅថៃ្ងទី២៩ ខែ កក្កដា ឆាំ្ន២០១៩ វេលាម៉ោងប្រហែល១២ថ្ងៃត្រង់។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យ  ឈ្មោះ អុឹម ស្រូយ  ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់បន្លែ ស្នាក់នៅផ្ទះភូមិគោកសណ្ដែក ឃុំស្អាង ស្រុកស្អាង ខេត្តកណ្ដាល ។វត្ថុតាងដែលបានចាប់យកមាន​ អាវសាច់ក្រណាត់ផ្កា ពណ៌សលាយឈាមជ្រូក ក្នុងនោះមានវត្ថុតាងក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន)ចំនួន០៧កញ្ចប់តូចចាប់យកពីឈ្មោះ  អុឹម ស្រូយ ។   

បច្ចុប្បន្នជនសង្ស័យខាងលើបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋានប៉ូលិសខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការ បន្តតាមផ្លូវច្បាប់ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab